វិទ្យាសាស្ត្រស្រាវជ្រាវៈមនុស្សត្រូវបានគេចាត់ទុកថាជាសត្វម្យ៉ាងដែលមានប្រាជ្ញាឆ្លាតវៃជាងសត្វដទៃលើពិភពលោកព្រមទាំងអាចមានសមត្ថភាពអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅលើផែនបានផងដែរ។លើកលែងតែអាកាសធាតុនិងបាតុភូតធម្មជាតិប៉ុណ្ណោះ។ប៉ុន្តែគេអាចទាយដឹងមុននិងមានវិធានការដើម្បីទប់ស្កាត់។
មនុស្សឬសត្វមនុស្សនេះមានកំណើតនៅផែនដីតាំងពី៣លានឆ្នាំមុនមកម្ល៉េះ។ចាប់តាំងពីជាន់លើផែនដីភ្លាម ពួកមនុស្សតែងតែមានគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីដោះស្រាយជីវិតរស់នៅប្រចាំថ្ងៃ ដោយសារតែភាពឆ្លាតវៃនេះទើបមនុស្សអាចឆ្លងកាត់យុគធំទាំង៤បាន។ដោយក្នុងនោះមានដូចជា៖ ១, សត្យយុគ ឬ យុគមាស (មានកំណត់ត្រឹម ១.៧២៨.០០០ឆ្នាំ។ យុគនេះមនុស្សមានអាយុវែង និងមានសេចក្ដីសុខច្រើន), ។
២,ត្រេតាយុគឬយុគប្រាក់(មានកំណត់ត្រឹម១.២៩៦.០០០ឆ្នាំ។ពួកមនុស្សក្នុងយុគនេះមានអាយុវែងមធ្យមទាំងសេចក្ដីសុខក៏មធ្យមដែរ),៣ទ្វាបរយុគ(មានកំណត់ត្រឹម៨៦៤.០០០ឆ្នាំ។យុគនេះមនុស្សមានអាយុខ្លី ហើយសេចក្ដីសុខក៏មិនសូវមានដែរ) និងទី ៤គឺកលិយុគ (យុគបច្ចុប្បន្ន កំណត់ត្រឹម ៤៣២.០០០ឆ្នាំ។មនុស្សរស់នៅក្នុងយុគនេះ មានអាយុខ្លីណាស់ សេចក្ដីសុខក៏កម្រមាន។ ជាយុគមួយប្រកបដោយជម្លោះ និងប្រកបដោយទោស)។
យោងតាមការសិក្សាទៅលើហ្វូស៊ីល បានបង្ហាញថា បុព្វបុរសរបស់មនុស្សឈ្មោះថា Homo habilis ដែលកើតមុនគេបង្អស់ ព្រោះហ្វូស៊ីលមួយនេះ មានអាយុកាលចាស់ជាងគេបំផុតរហូតដល់ ១.៩ លានឆ្នាំ។Homohabilisមានខួរក្បាលតូចតែសមត្ថភាពខួរក្បាលខ្លាំងដែលគេជឿថាជាអ្នកមានគំនិតបង្កើតសម្ភារប្រើប្រាស់អំពីថ្ម។
គេបានបង្កើតពូជអម្បូររបស់គេទូទាំងទ្វីបអាហ្វ្រិកហើយរាលដាលដល់អាស៊ីនិងអ៊ឺរុប។Homohabilisត្រូវបានគេសន្មត់តាមរយៈហ្វូស៊ីលថា មានមាឌតូច កម្ពស់ពី ១ម៉ែត្រ ទៅ១.២ម៉ែត្រនិងមានទម្ងន់ពី២០ទៅ៣៧គីឡូក្រាមហើយអម្បូរនេះមានសមត្ថភាពអាចដើរបានឆ្ងាយបំផុត។
យោងតាមបំណែកឆ្អឹងដែលបានរកឃើញពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រដែលក្នុងនោះមានដូចជាឆ្អឹងដូចជាឆ្អឹងលលាដ៍ក្បាលឆ្អឹងថ្គាមដៃនិងជើងត្រូវបានគេយកមកធ្វើនៅក្នុងឧបករណ៍វិភាគបានបង្ហាញឱ្យឃើញថា Homo habilis ៕គេហទំព័រសា្កយញូរៈKS