សន្តិសុខ

ពលរដ្ឋ​ចាប់ចោរ​ម្នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​ដែល​លួច​បណ្តើរ​ម៉ូតូ​ចេញ​ខណៈ​ម្ចាស់​ភ្លេច​ដក​សោរ​

ភ្នំពេញ​៖​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ពេល​ចោរ​ម្នាក់​បាន​លួច​បណ្តើរ​ម៉ូតូ​ចេញ​ដោយ​ម្ចាស់​ភ្លេច​ដក​សោរ​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព័ទ្ធចាប់​បាន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​។​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​ក្រុម​៣​ភូមិ​ទួល​សង្កែ​១​សង្កាត់​ទួល​សង្កែ​ទី​១​ខណ​ខណ្ឌឫស្សីកែវ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​។


​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ​ពេជ្រ​ប៊ុន​ថា​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​ជនរងគ្រោះ​ឈ្មោះ​ជួ​នភា​រម្យ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌឫស្សីកែវ​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​Zoomerx​ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៨​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HD 3699​។

​ម៉ូតូ​ប្រគល់ឱ្យ​ម្ចាស់​វិញ​ឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មកកាន់​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *