ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​បង្ក្រាប​សិប្បកម្ម​ផលិត​បារី និង​នំ​បុ័ង​ប្រេន ពីរ​កន្លែង និង​ដកហូត​វត្ថុតាង​ជិត​៥០​តោន​

ភ្នំពេញៈ គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ របស់​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​សិប្បកម្ម ផលិត​បារី និង​សិប្បកម្ម​ផលិត​នំ​បុ័ង ប្រេន ចំនួន ២ កន្លែង​ផ្សេងគ្នា របស់​ជនជាតិ​ចិន​។​សមត្ថកិច្ច​សង្ស័យ​ធ្វើ​អាជីវកម្ម ផលិត​ផលិតផល​ក្លែងក្លាយ ខុសច្បាប់ ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ដកហូត​វត្ថុតាង សរុប​ជិត ៥០ តោន​។

​ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា គឺ​កាលពី​ថ្ងៃទី​៦-៧ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការសម្របសម្រួល​នីតិវីធី ដោយ​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ ។​ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច នៅ​សិប្បកម្ម​ផលិត​បារី ខុសច្បាប់​បើតាម​សេចក្តីរាយការណ៍ ពី​ក្រុម​សមត្ថកិច្ច​ចុះបង្ក្រាប បានឱ្យដឹងថាៈ សមត្ថកិច្ច​ចម្រុះ បាន​ចុះទៅ​ឆែកឆេរ ត្រួតពិនិត្យ​ជាក់ស្តែង សិប្បកម្ម​ផលិត និង​ចែកចាយ​បារី ១ កន្លែង សង្ស័យ​ផលិត​បារី​ក្លែងក្លាយ ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​ហាណូយ ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។

​ទីតាំង​សិប្ប​កម្មនេះ ដែលមាន​ម្ចាស់​ឈ្មោះ Huang Wenyan ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដោយបាន​ត្រួតពិនិត្យ រកឃើញ​វត្ថុតាង ផលិតផល សម្រាប់​ផលិត​បារី ចំនួន ១១ ប្រភេទ សរុប​ចំនួន ១.០៤៨ កេស មាន​ទម្ងន់​ប្រហែល ២៥ តោន និង​បាន​រកឃើញ​វត្ថុតាង ឧក​រណ៍​សម្រាប់​ផលិត​បារី រួមមានៈ ។

​ម៉ាស៊ីនបោះពុម្ព​ពណ៌ លើ​កញ្ចប់​បារី ចំនួន ២ គ្រឿង ម៉ាស៊ីន​កាត់​ក្រដាស រុំ​កន្ទុយ​ស្នោរ ចំនួន ២ គ្រឿង ម្សៅ​ទឹក​ថ្នាំ​ពណ៌​ស ចំនួន ២៥ កេស ម្សៅ​ទឹក​ថ្នាំ ពណ៌​ចម្រុះ ចំនួន ៨០ បាវ ម៉ាស៊ីន​កូរទឹក​ថ្នាំ ១ គ្រឿង ម៉ាស៊ីន​ពន្លា​កន្ទុយបារី ១៣ គ្រឿង និង​ទឹក​ថ្នាំ សម្រាប់​បោះពុម្ព​កញ្ចប់​បារី ១៤៤ ធុង​។​ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច នៅ​សិប្បកម្ម​ផលិត​បារី ខុសច្បាប់​ុ។

​ប្រភពព័ត៌មាន​ដដែល បាន​រាយការណ៍​បន្តថាៈ ដោយឡែក កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏បាន​ចុះទៅ​ឆែកឆេរ ត្រួតពិនិត្យ​សិប្បកម្ម ផលិត​នំ​បុ័ង មួយកន្លែង នៅ​ចំណុច​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលមាន​ម្ចាស់​ឈ្មោះ CHEN GANG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។ សមត្ថកិច្ច​ចម្រុះ ពិនិត្យ​ជាក់ស្តែង រកឃើញ​វត្ថុតាង ឧបករណ៍ សម្ភារ និង​វត្ថុធាតុដើម បម្រើឱ្យ​ការផលិត​នំ​បុ័ង សរុប​ចំនួន ១៦ ប្រភេទ ស្មើនឹង​ទម្ងន់​ជាង ២២ តោន​។​

​ក្រោយពី​ត្រួតពិនិត្យ សមត្ថកិច្ច​ចម្រុះ ពិនិត្យឃើញថា សិប្បកម្ម​ផលិត​នំ​បុ័ង ប្រេន​ខាងលើ ធ្វើ​អាជីវកម្ម មិន​ត្រឹមត្រូវ​តាមច្បាប់ គឺ​គ្មាន​ស្លាក​យីហោ គ្មាន​ប្រកាស​បង្កើត​រោង​សិប្ប​ម្ម​, ផលិតផល​មិនទាន់​យកទៅ​ចុះបញ្ជី វិញ្ញាបនបត្រ​វិភាគ​គុណភាព ហួស​សុពលភាព នៅលើ​សំបក​វេច​ខ្ចប់ ក្លែង​អ​ស័​យ​ដ្ឋា​ន​, គ្មាន​វិញ្ញាបនបត្រ ចុះបញ្ជី​ម៉ាក​ផលិតផល គ្មាន​វិញ្ញាបនបត្រ ដំណើរការ​សិប្បកម្ម​។​

​ការបង្ក្រាប​សិប្បកម្ម ផលិត​បារី និង​ផលិត​នំ​បុ័ង​ប្រេន ទាំង ២ ខាងលើ ក្រោយពី​សមត្ថកិច្ច​ចម្រុះ ពិនិត្យ​រួចហើយ អនុវត្តតាម​បញ្ជា របស់លោក​ព្រះរាជអាជ្ញារង ក៏បាន​ឃាត់ទុក​វត្ថុតាង​ទាំងអស់ ជា​បណ្តោះអាសន្ន ដើម្បី​អនុវត្ត តាម​វិធានការ​ច្បាប់​៕​សុ ភាព​


rsc

Leave a Reply

Your email address will not be published. Required fields are marked *