ព័ត៌មានសង្គម សន្តិសុខ

​ចាប់បាន​ហើយ​ជនសង្ស័យ​ឆក់​ខ្សែក​បុរស​ម្នាក់​កំពុង​បោស​ដី​មុខផ្ទះ​ម្តុំ​ផ្សារ​ដេប៉ូ​

ភ្នំពេញ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​នឹង​ប៉ុស្ដិ៍​ដង្កោ​បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​បុរស​ម្នាក់​កំពុង​បោស​ដី​មុខផ្ទះ ក្នុង​ខណ្ឌទួលគោក ។​

​សូមបញ្ជាក់ថា​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​នេះ​រួមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​បុរស​ម្នាក់​បានសម្រេច​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង ៦​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ម្តុំ​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​និង​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន មានឈ្មោះ ឃាង វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ក្នុង​បុរី​ហុក​ឆេង ភូម​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​PCX ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ 1IK-5814 ។​


​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​៦ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​បុរស​ម្នាក់​បានសម្រេច ហើយ​រត់​គេចខ្លួនបាត់ ។

ក្រោយមក​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​និង​ខណ្ឌដង្កោ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខ​ចំនួន​០២​នាក់​។​
​សមត្ថកិច្ច​នាំយកមក​សាកសួរ​នៅ​ប៉ុស្តិ៍​និង​កសាង​សំណុំ​ប្រគល់ឱ្យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *