Featured ព័ត៌មានអន្តរជាតិ

សកម្មជន​សិទ្ធិមនុស្ស​វៀតណាម​ម្នាក់​ត្រូវ​ចាប់​ដាក់គុក​២០​ឆ្នាំក្រោយ​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​អាមេរិក

​អន្តរជាតិៈ​៖ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃាត់ខ្លួន​អ្នកសរសេរ​ប្លុក (blogger) ដ៏​ល្បីល្បាញ​ម្នាក់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​បន្ទាប់ពី​ស្ត្រី​ម្នាក់នេះ​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​មួយ​ស្ដីពី​សិទ្ធិមនុស្ស ជាមួយ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន VNExpress នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែតុលា​ឆ្នាំ​២០២០​នេះ​។​

​លោកស្រី ផាម ដន​ត្រាង (Pham Doan Trang) ត្រូវបាន​អាជ្ញាធរ​ទីក្រុង​ហូជីមិញ​ចាប់ និង​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្នកាល​ពីថ្ងៃ​អង្គារ​កន្លងទៅ​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​កិច្ចប្រជុំ​សិទ្ធិមនុស្ស សហរដ្ឋអាមេរិក​-​វៀតណាម ប្រចាំឆ្នាំ​លើក​ទី ២៤​។ លោកស្រី Pham ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋអំណាច ដែល​អាច​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ ២០​ឆ្នាំ​។


​គួរ​ជម្រាប​ថា អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា​បាន​អំពាវនាវ​ឱ្យ​វៀតណាម ដោះលែង​អ្នកស្រី Pham Doantrang​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​។​លោកស្រី​Pham​ដែលជា​សកម្មជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​ជា​អ្នកសរសេរ​ប្លុក​ដ៏​ល្បី​ក៏​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​ផងដែរ​៕Derm rang


rsc

Leave a Reply

Your email address will not be published. Required fields are marked *