កម្សាន្ត

ឡាយ​លក្ខិណា​ក្រោយ​វិល​ចូល​សិល្បៈ​វិញ​ស្រាប់តែ​ជួប​ស្នេហា​ថ្មី​ជា​បុរស​មានទ្រព្យ​ស្តុក

​ភ្នំពេញ​៖​ក្រោយ​ប្រកាស​វិល​ចូល​សិល្បៈ​លេចមុខ​លេខ​មាត់​ឡើងវិញ​តារាចម្រៀង​អ្នកនាង​ឡាយ​លក្ខិណា​ដែលមាន​ប្រជាប្រិយ​មាន​ទីផ្សារ​តែងតែ​មានឱកាស​ចេញ​ច្រៀង​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​នោះ​។​ស្រាប់​បែកធ្លាយ​ជួប​ស្នេហា​ថ្មី​ដោយ​ល្បី​ថា​ទំនាក់ទំនង​ជាមួយ​បុរស​មានទ្រព្យ​សម្បត្តិ​ច្រើន​ម្នាក់​នៅ​ប្រទេស​កាណាដា​។

​តារា​រូបនេះ​ខកខាន​ក្នុង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដោយសារតែ​បញ្ហា​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​។​ប៉ុន្តែ​នាង​ទទួលបាន​ដំណឹង​ល្អ​មួយ​គឺ​នាង​បាន​ជួប​ស្នេហ៍​នឹង​បុរស​ម្នា​ក់នៅ​ប្រទេស​កាណាដា​នោះ​ហើយ​។​

​គម្រោង​ចំណាយ​ពេលវេលា​ប្រមាណ​៩​ខែ​ហើយ​នៅលើ​ទឹកដី​នៃ​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អ៊ឺរ៉ុប​ត្រូវបាន​ខកខាន​ក្រោយពី​អ្នកនាង​ឡាយ​លក្ខិណា​ចេញទៅ​ច្រៀង​រាំ​លើកដំបូង​នៅ​បណ្តា​ប្រទេស​តំបន់​ខាងលើ​។​

រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​នាង​នៅ​មិនទាន់​វិល​មក​ទឹកដី​កំណើត​ទេ​ស្របពេល​ហេតុផល​២​ដែល​កំពុង​លេចឡើង​ក្នុង​ចង្កោម​អ្នកសិល្បៈ​គឺ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​និង​ជួប​រឿង​ស្នេហា​បុរស​ទ្រព្យ​ស្តុក​ម្នាក់​នៅ​ប្រទេស​កាណាដា​។

 

​តារាចម្រៀង ឡាយ លក្ខិណា បាន​ទៅ​ច្រៀង​រាំ​រកលុយ​នៅ​ប្រទេស​កាណាដា​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩​មកម្ល៉េះ​។​ដែល​តាម​ការគ្រោងទុក​តារាចម្រៀង​និង​សម្តែង​រូបនេះ​ត្រូវ​វិល​មក​កម្ពុជា​វិញ​ក្នុងអំឡុង​ចុងឆ្នាំ​២០១៩​មក ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល​។ ពន្យា​រហូតដល់​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រហូត​មានការ​លើកឡើងថា​នាង​អាច​នឹងមិន​មានឱកាស​វិល​ចូល​ស្រុក​វិញ​ព្រោះតែ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

ទោះជា​យ៉ាងណា​ក្នុង​ចង្កោម​អ្នកសិល្បៈ​លើកឡើងថា​តារា​ស្រី​រូបនេះ​មិន​វិល​វិញ​ទេ​។​គឺអាច​នឹង​ជួប​ស្នេហា​នៅលើ​ទឹកដី​នៃ​ប្រទេស​នេះ​ផងដែរ ហើយ​បាន​នឹង​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​រស់នៅ​ទីនោះ​។
​ជុំវិញ​ព័ត៌មាន​ពី​ពិភព​សិល្បៈ​បានឱ្យដឹងថា នាង​មាន​បុរស​ម្នាក់​ជា​ជនជាតិខ្មែរ​សញ្ញា​តិ​កាណាដា ដែល​តាម​ស្រលាញ់​ហើយក៏​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ម្នាក់​។​មុនពេល​ចេញពី​កម្ពុជា​តារា​ស្រី​រូបនេះ​បាន​បង្ហើប​ពី​គម្រោង​ចេញ​ផលិត​បទ​ចម្រៀង​ថ្មី​មួយចំនួន​នៃ​ផលិតកម្ម​SandaplProduction​ដែល​គេ​ស្គាល់​ថា​ជា​ផលិតកម្ម របស់​បុរស​រូបនេះ​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា មហាជន​ចាំបាន​ដែរ​ថា មុនពេល​ចេញទៅ​កាណាដា នាង​ឡាយ លក្ខិណា បានបញ្ជាក់​ថា​នាង​នឹង​ចេញ​ថត​បទ​ចម្រៀង​ឱ្យ​ផលិតកម្ម​Sandapl​ព្រោះ​នាង​មាន​កុងត្រា​ជាមួយ​ផលិតកម្ម​នេះហើយ​នាង​ថែមទាំង​មាន​តួនាទី​នៅ​ក្រុមហ៊ុន​Sponsor​មួយ​នៅ​កាណាដា​ដែលមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​តារា​ពី​ស្រុក​ខ្មែរ ទៅ​ច្រៀង​នៅ​កាណាដា ទៀតផង​៕​បូ​រិ​ន

rsc

Leave a Reply

Your email address will not be published. Required fields are marked *