Featured ព័ត៌មានអន្តរជាតិ

​ជនអន្តោប្រវេសន៍​នី​ហ្សេ​រី​យ៉ា​ត្រូវគេ​ចាប់​ដុត​ទាំង​រស់នៅក្នុង​ប្រទេស​លី​ប៊ី​

​អន្តរជាតិ​៖ បុរស​៣​នាក់​ជា​ជនជាតិ​លី​ប៊ី បាន​ដើរចូល​ទៅក្នុង​រោងចក្រ​មួយកន្លែង​នៅក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី ហើយ​បាន​យក​ប្រេង ស្រោច​ទៅលើ​កម្មករ​ម្នាក់​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​និង​បាន​ដុត​សម្លាប់​គាត់ ទាំង​រស់​តែម្តង​។​

នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​លី​ប៊ី​ហើយ​វា​ក៏​ជា​ករណី​ថ្មី​មួយទៀត​នៃ​ការវាយប្រហារ​ទៅលើ​ជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ​។​

អង្គការសហប្រជាជាតិ បាន​ហៅ​ទង្វើ​នេះ​ថា ជាការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដ៏​មិន​សម​ហេតុផល​មួយ ប្រឆាំង​ទៅនឹង​ជនអន្តោប្រវេសន៍​ដែល​កើតមាន​នៅក្នុង​ប្រទេសមួយ​នេះ​។​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជន​ស​ង្ស​យ័​ទាំង​៣​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​ហើយ​។

មាន​របាយការណ៍​ជា​បន្តបន្ទាប់​អំពី​ការប្រព្រឹត្ត​អំពើ​ដ៏​ហិង្សា​ជាច្រើន​មកលើ​ជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេស​នេះ​។​ដែល​អ្នកខ្លះ​គ្រាន់តែ​ជា​ជនភៀសខ្លួន​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​នេះ​ដើម្បី​ឆ្ពោះទៅកាន់​ប្រទេស​ទី​៣​ទៀត​តែប៉ុណ្ណោះ​៕Skay news

rsc

Leave a Reply

Your email address will not be published. Required fields are marked *