ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

​រដ្ឋមន្ត្រីក្រសួងកសិកម្មនាំលោកស្រីទូតសហភាពអឺរ៉ុបភ្លក់រស់ជាតិកង្កែបបោកនៅខេត្តសៀមរាប

​ភ្នំពេញៈរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទលោក វេ​ង សាខុនកាលពី​ថ្ងៃទី ១២​ខែតុលា ឆ្នាំ​២០២០ បាន​នាំ​លោកស្រី ខា​មេន មូ​រ៉េ​ណូ ( Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការ​ម្ចាស់ជំនួយ​មួយចំនួន​រួមមាន AFD, FAO និង UNIDO មក​ភ្លក់​រស់ជាតិ​កង្កែបបោក នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

​មន្ត្រី​ក្រសួងកសិកម្ម បាន​ឱ្យដឹងថា ការ​ភ្លក់​រស់ជាតិ​កង្កែបបោក​នេះ​បាន​ធ្វើឡើង​នៅក្នុង​អំឡុងពេល ដែល លោក វេ​ង សាខុន និង លោកស្រី​ទូត ព្រមទាំង​សមាជិក​នៃ​គណប្រតិភូ បាន អញ្ជើញ​មកកាន់​ទឹកដី​អង្គរ​។ក្នុង​បំណង​ចុះមក​ពិនិត្យ​តាមដាន​និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្ម វិធី CaPFish-Capture និង CaPFish Aquaculture ដែល​កំពុងដំណើរការ​ក្រោម ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន ៨៧​លាន​អឺរ៉ូ សម្រាប់​រយៈពេល៦​ឆ្នាំ​។​

​ប្រភព​ដដែល​បាន​បន្តថា ការ​ភ្លក់​រស់ជាតិ​កង្កែបបោក ដែលជា​អាហារ​ប្រពៃណី និង ជា​អាហារ​មូលដ្ឋាន​របស់​ព​ល​រដ្ឋ​ខ្មែរ​មួយ​ប្រភេទ នោះ គឺ​នៅពេលដែល​គណប្រតិភូ​បាន​ចុះទៅ
​ពិនិត្យ​កសិដ្ឋាន​បង្កាត់​-​ភ្ញាស់​កង្កែប​របស់លោក​គង់ គីម​ឆាវ នៅ​ភូមិ​អង្គ្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដែល​កំពុងតែ​ជោគជ័យ​នៅក្នុង​របរ​ចិញ្ចឹម​កង្កែប​របស់លោក ។

​កង្កែបបោក គឺជា​ប្រភេទ​មុខម្ហូប​ប្រពៃណី​មួយ របស់​ខ្មែរ ។ អាហារ​ប្រភេទ​នេះ​ផ្សំ​ឡើងជា​ពិសេស ដោយ​គ្រឿងផ្សំ​គោល​គឺ​កង្កែប ហើយ​ក្រៅពីនោះ គឺមាន សាច់ជ្រូក​បី​ជាន់ គ្រឿង​បុក ។ដែល​រួមមាន​ដូចជា គល់​ស្លឹកគ្រៃ រមៀត ម្តេ​ង ខ្ទឹមស ស្លឹក​ក្រូចសើច​,ខ្ទឹមក្រហម ខ្ទឹមស ចិញ្ច្រាំ​អោយ​ល្អិត ទឹកត្រី អំបិល ស្ក ម្សៅ​ស៊ុប ញាត់​ចូល​កង្កែប ឲ្យ​ប៉ោង​រួច​យកទៅ​អាំង​៕ភិ រុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *