ព័ត៌មានសង្គម វប្បធម៌

ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រុមការងារ​រាជរដ្ឋាភិបាលធ្វើ​កឋិន​ប្រមូល​បច្ច័យ​បាន​ជាង​១៦១​លាន​រៀល​

​កំពង់ចាម​: អង្គ​កឋិន​សាមគ្គី​ដែល​បាន​ផ្តួចផ្តើមឡើង​ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោកស្រី​ជា​ភរិយា​, លោក ខ្លូត ផន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក លូ គឹមឈន់​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស្រី​សន្ធរ​។​

លោកស្រី​ជា​ភរិយា ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​មូលមតិ​គ្នា​ដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​កោះ​កែវ ស្ថិតនៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។ ដោយ​ប្រមូល​បច្ច័យ​បានជា​ប្រាក់​សរុប​ចំនួន​១៦១.៤០០.០០០​រៀល​ដើម្បី​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​មួយ​នេះ​នា​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​។

ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​កំពង់ចាម​បានឱ្យដឹងថាៈ​អង្គ​កឋិន​សាមគ្គី​ដែល​ផ្តួចផ្តើម​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះជួយ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺ​បង្ហាញ​ពី​ការផ្សារភ្ជាប់​រវាង​វិស័យ​អាណាចក្រ​និង​ពុទ្ធចក្រ​។​ដើម្បី​រួមចំណែក​កសាង​សមិទ្ធផល​នានា​និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យមាន​ការរីកចម្រើន​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា​៕សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *