ព័ត៌មានសង្គម

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ទទួល​អំណោយ​ពី​សប្បុរសជន

​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា ខេត្តព្រះវិហារ បាន​អញ្ជើញ​ទទួល​អំណោយ ពី​លោក​ឆាយ​គឹម​ស្រេង​និង​លោកស្រី​គាត​កិច្ច​។​ដើម្បី​ចូលរួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក្នុងការ​ជួយសង្គ្រោះ​ក៏ដូចជា​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។

​លោក​ឆាយ​គឹម​ស្រេង​និង​លោកស្រី​គាត​កិច្ច​បាន​ថ្លែងថាៈ​ដោយ​មើលឃើញ​ពី​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ដែល​បាន​ជួយ​ដល់​ជនរងគ្រោះ​គ្រប់​ទីកន្លែង និង​បាន​ទាន់ពេលវេលា​កន្លងមក ធ្វើឱ្យ​លោក និង​ភរិយា ពិតជា​មានចិត្ត​រីករាយ ចង់​ចូលរួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស ធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

​លោក​ប្រាក់​សុវណ្ណ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ បាន​ថ្លែងអំណរគុណ​កោត សរសើរ ដល់​សប្បុរសជន និង​បានចាត់ទុក​អំណោយ ដែល​បាន​នាំ មក​ប្រគល់ជូន​សាខា​នាពេលនេះ​។​គឺ​ពិតជា​កាយវិកា​និង​ទឹកចិត្ត​សប្បុរសធម៌​មួយ​រួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​។​


​ក៏ដូចជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួបប្រទះ​ការខ្វះខាត​ឬ​ជួបប្រទះ​នូវ​ឧប្បត្តិ​វ​ហេតុ​ផ្សេងៗ​និង​បញ្ហា​ប្រឈម​នានា​ក្នុងការ​ឆ្លើយតបបាន​ទាន់ពេលវេលា​។​សម្ភារ​ដែល​សាខា​ទទួលបាន​រួមមាន​៖​អង្ករ​១​តោន​ទឹកបរិសុទ្ធ​១៥០​យួរ​និង​ថវិកា​១.០០០.០០០​រៀល​៕ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *