កម្សាន្ត

​សួន ពិសី ក្រោយ​ទទួលពាន​កញ្ញាឯក​ប៊ី​គី​នី​ស្អាត​ដាច់​គេ​ហើយ​បង្ហាញ​ជាថ្មី​បង្អួតរាង​សិច​ស៊ី​

​ភ្នំពេញ​៖ កញ្ញា សួន ពិសី ក្រោយ​ទទួល​ពានរង្វាន់​ឯក​ប៊ី​គី​នី​ស្អាត​ដាច់​គេ​ពី Miss Grand Cambodia 2020​កាលពីពេល​ថ្មីៗ​នេះ​បង្ហាញ​សកម្មភាព​យ៉ាង​ជឿជាក់​បង្អួតរាង​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​បញ្ចេញរាង​ឡើង​កប់​ខ្លាំង​តែម្តង​។


​កញ្ញា​សួន​ពិសី​ជា​បេក្ខភាព​ចូលរួម​ប្រឡង​MissGrandCambodia2020​ដែល​បាន​ឈានដល់​ដំណាក់កាល​១០​នាក់​ចុងក្រោយ​ហើយ​ជាប់​ពានរង្វាន់​កញ្ញាឯក​ប៊ី​គី​នី​ស្អាត​ដាច់​គេ​ក្នុងចំណោម​បេក្ខភាព​ទាំង​២៨​នាក់​។​បន្ទាប់​បាន​ពី​ជាប់​ពានរង្វាន់​នេះហើយ​កន្លងមក​បាន​ប៉ុន្មាន​ថ្ងៃនេះ​នាង​បញ្ចេញ​សកម្មភាព​ថត​ឈុត​ប៊ី​គី​នី​ថ្មី​ទៀត​ស្លៀក​ប៊ី​គី​នី​ពណ៌​ស​បង្អួតរាង​។​ខណៈ​អាវ​របស់​នាង​ជា​ម៉ូត​បាំង​ដើមទ្រូង​បន្តិច​ប្រៀប​ដូច​យក​ស្លឹកឈើ​តូច​មួយ​សន្លឹក​មក​បាំង​ចឹ​ង​។


​ ​មួយរយៈ​នេះ​នាង​ក៏មាន​ប្រជាប្រិយ​ខ្លាំង​គ្រាន់បើ​ដោយ​ទទួល​ការសរសើរ​និង​គាំទ្រ​សំណាក់​មហាជន​ក្រោយ​នាង​បញ្ចេញ​ឈុត​ប៊ី​គី​នី​លើក​នេះ​បង្អួតរាង​របស់​នាង​មិនឱ្យ​ចាញ់​តារា​ស្រី​ផ្សេងទៀត​ឬ​បវរកញ្ញា​ជាប់​លេខ​ទាំង​៥​រូប​របស់ Miss Grand Cambodia 2020​។

​សូមបញ្ជាក់ថា​កញ្ញា​សួន​ពិសី​បច្ចុប្បន្ននេះ​នាង​មាន​អាយុ​២១​ឆ្នាំមាន​កម្ពស់​១,៦៨​ម៉ែត្រ​មកពី​ខេត្តព្រៃវែង​។ នាង​ជាតា​រា​ម៉ូ​ឌែ​ល​ស្រអែម​ស្រស់ មាន​រៀង​ស្លី​ម​ដោយបាន​សិក្សា​បញ្ចប់​ត្រឹម​ទុតិយភូមិ​។ បទពិសោធន៍​សិល្បៈ​ចុងក្រោយ​នេះ នាង​ជោគជ័យ​ជាប់​ដល់​បេក្ខភាព​កំពូល​ទាំង​១០​រូប Miss Grand Cambodia 2020 ហើយ​អាច​ឈ្នះ​ពាន កញ្ញាឯក​ប៊ី​គី​នី​ស្អាត​ដាច់​គេ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០៕​បូ រិ​ន

rsc

Leave a Reply

Your email address will not be published. Required fields are marked *