ព័ត៌មានសង្គម សន្តិសុខ

ជំនន់​​ទឹកភ្លៀងនៅ​ខេត្តបន្ទាយមានជ័យបន្ត​ឡើងថែមទៀត

បន្ទាយមានជ័យៈជំនន់ទឹក្លៀងនៅចំណុចជាច្រើននៃស្រុកក្រុងខ្លះក្នុងខេត្តបន្ទាយមានជ័យ បន្ត​ហក់​ឡើង បង្ក​ឱ្យ​ទឹក​ហូរ​កាត់​ផ្លូវជាតិ,ផ្លូវ​ខេត្ត​ជាច្រើន​កន្លែង​ថែមទៀត។ទន្ទឹមនឹងនោះគេ​ក៏ត្រូវ​បង្វែរ​ចរាចរណ៍​។​


ប្រភពព័ត៌មាន បានឱ្យដឹង​នៅ​ថ្ងៃទី​២២ ខែតុលាឆ្នាំ២០២០ នេះ​ថាៈ ទឹក​ជំ​ន់​ពី​ប្រទេស​ថៃ ដែល​ស្រក​ចុះមក​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែតកាល ពីថ្ងៃ​ទី​១៩ មក​នោះ ក៏បាន​ស្រក​ដោយ​អន្លើ ។តែ​វា​បាន​ស្រកចុះទៅ​លិច នៅ​តំបន់​ខាងក្រោម​។

លើសពីនោះ អាង​អូរ​ខៃ​ដន បាន​បាក់​បង្ក​ឱ្យ​ទឹក​លិចលង់ និង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​ដើម​ពោធិ​យាយ​ម៉ៅ ក្នុង​សង្កាត់​ផ្សារកណ្តាល ទៅ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។​ទឹក ក៏​បន្ត​ស្រក​ទៅ​តំបន់​ក្រោម ហើយ​បង្ក​លិច​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​គុ​ត្ត​សត​ស្រុក​អូជ្រៅ​។ វា​ក៏​លិច​ចំណុច​មួយចំនួននៃ​កំណាត់​ផ្លូវ​ខេត្តលេខ​២៥៨​ដេ(​កូប-​អូរ​បី​ជាន់​)​ផងដែរ ។

 

​ហេតុនេះ រថយន្ត​ធំ​ធុន​ធ្ងន់ ត្រូវ​បង្វែរ​ឱ្យ​ចរាចរណ៍ តាមផ្លូវ​ជាតិ​លេខ​៥៨ ដោយ​ចេញពី​រង្វង់​មូល​ស្ទឹង​បត់ ទៅ​ជើង​សសៀរ តាម​បណ្តោយ​ព្រំដែន ហើយ​ចេញ​តាម​រង្វង់​មូល​បឹង​ត្រកួន កាត់​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ហើយ​បត់​នៅ​ទីរួមស្រុក​ថ្មពួក តាមផ្លូវ​ជាតិ​លេខ​៥៨ ទៅ​ក្រុង​សិរីសោភ័ណ។ដល់​ភ្លើងស្តុប​ទី​១ ត្រូវ​បត់​ទៅ​កើត​តាម​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ខេត្តសៀមរាប ។

ព្រោះថា ផ្លូវជាតិ​ល​រខ​៥ កំណាត់​សិរីសោភ័ណ -​មង្គល​បូរី -​អូរ​ញរ (​ព្រំប្រទល់​ខេត្តបាត់ដំបង​) ត្រូវ​ផ្អាក​ចរាចរណ៍ ជា​បណ្តោះអាសន្ន បន្តទៀត​។ត្បិតថា ស្ថានភាព​ទឹកជំនន់ ក៏​បន្ត​ហក់​ឡើង​លិច​ផ្លូវជាតិ​លេខ​៥ នេះ​ច្រើន ចំណុច​បន្ថែមទៀត មកទល់​ព្រលប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ។​

​ប៉ុន្តែ​សម្រាប់​យានយន្ត​តូច មធ្យម ធុន​ស្រាល និង​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងទៀត មិន​ផ្អាក​ការឆ្លងកាត់ ចំណុច​នៃ​កំណាត់​ផ្លូវជាតិ ផ្លូវ​ខេត្ត ដូចខាងលើ​ឡើយ តែ​ត្រូវ​ប្រុងប្រយ័ត្ន និង​ទទួលខុសត្រូវ​គ្រោះថ្នាក់ ដោយ​ខ្លួនឯង​៕La yum

rsc

Leave a Reply

Your email address will not be published. Required fields are marked *