ទស្សនៈ ព័ត៌មានសង្គម

​បកស្រាយ​ចម្ងល់​ថា​តើ​មាន​នារី​ឈ្មោះ រ៉ូ​ស​ស្ថិតនៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និ​ច​មែន​ដែរឬទេ​? ឬ​គ្រាន់តែ​ជា​រឿងប្រឌិត​?

(Skay news)៖​កា​ប៉ាល់​ទី​តា​និ​ច​ឬ RMS Titanic គឺជា​កប៉ាល់​ទេសចរណ៍​ដ៏​ប្រណីត និង​ធំជាងគេ របស់​ក្រុមហ៊ុន​WhiteStarLine​ដែល​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​១៩១២​។​តែ​គួរឱ្យ​ស្ដាយ​វា​បាន​លិច​បាត់​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅវេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ ១៩១២​។


​ករណី​លិច​កប៉ាល់​ទី​តា​និ​ច​គឺជា​សោកនាថកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ដោយបាន​សម្លាប់​មនុស្ស​ច្រើនជាង​១.៥០០​នាក់​ត្រឹមតែ​រយៈពេល​២​ម៉ោង​ហើយ​ភាគច្រើន​ជនរងគ្រោះ​សុទ្ធតែជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ និង​មកពី​គ្រួសារ​អភិជន​។

​ការ​លិច​កប៉ាល់​ទី​តា​និ​ច នេះ​ត្រូវបាន​ផលិតករ​ភាពយន្ត​ជនជាតិ​កាណាដា ដ៏​ល្បីល្បាញ​គឺ​លោក ជេ​ម កា​ម៉ា​រូ​ន​បាន​ដកស្រង់​យកមក​ផលិត​ជា​ភាពយន្ត​បែប​មនោ​ស​ច្ចេតនា​រ៉ូ​មែន​ទិ​កមាន​ចំណងជើង​ថា “​ទី​តា​និ​ច​”​។ ភាពយន្ត​នេះ​បាន ចេញផ្សាយ​ក្នុង​ឆ្នាំ ១៩៩៧ ហើយ​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង ដោយ​រកចំណូលបាន​ជា​ង​ពីរពាន់​លាន​ដុល្លារ​ខណៈដែល​ថ្លៃដើម​ផលិត​ត្រឹម​អស់​តែ​ពីរ​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។​


​រឿង​”​ទី​តា​និ​ច​”​មិន​ត្រឹមតែ​បង្ហាញ​ពី​សោកនាថកម្ម​លិច​កប៉ាល់​ទី​តា​និ​ច​ប៉ុណ្ណោះ​ទេ​ក្នុងនោះ​ក៏បាន​បង្កប់​នូវ​សាច់រឿង​ស្នេហា​ដ៏​កំសត់​និង​ផ្អែមល្ហែម​របស់​តួអង្គ​ឯក​ប្រុស​ស្រី​មួយគូ​ឈ្មោះ​នាង​រ៉ូ​ស​ដេវីត​ប៊ូ​គ័​រ​និង​លោក​ជេ​ក​ដាវ​សុន​។​សំនួរ​សួរថា​តើ​មនុស្ស​ពីរ​នាក់​នេះ​ពិត​ជាមាន​វត្តមាន​នៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និ​ច ពិតមែន​ដែរឬទេ​?

​មាន​តួអង្គ​មួយចំនួន​ដូចជា លោកស្រី ម៉ា​កា​រ៉េត ក្រោ​ន​, កា​ពី​ទែន អ៊ី​ដ​វើដ ស្មី​ត​, លោក ប្រ៊ូ​ជ អាយ​ស្មា​យ​,​លោកស្រី​លូ​ស៊ី​ឌូ​សកា​ដុន​…​សុទ្ធតែ​បញ្ជាក់ថា​ជា​មនុស្ស​ពិត​ស្ថិតនៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និ​ច​។ តែ​ចំពោះ​តួអង្គ ជេ​ក និង រ៉ូ​ស គ្រាន់តែ​ជា​តួអង្គ​ប្រឌិត បញ្ចូល​ក្នុង​រឿង​ប៉ុណ្ណោះ​។​


​ទន្ទឹមគ្នា​នេះដែរ​ក៏មាន​ប្រភព​មួយចំនួន​បាន​និយាយថា​តួអង្គ​រ៉ូ​ស​គឺជា​មនុ​ស្សពិត​ស្ថិតនៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និក​ប្រាកដ​មែនហើយ​ប្រភព​ទាំងនោះ​ថែមទាំង​មាន​រូបថត​មក​បញ្ជាក់​ផងដែរ​។​

​តាម​ការស្រាវជ្រាវ​ជាក់ស្ដែង​បានឱ្យដឹងថាៈ​តួអង្គ​រ៉ូ​ស​នៅតែ​មិនមែនជា​មនុស្ស​ពិត​ស្ថិតនៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និ​ចឡើយ​។​ក៏​ដឹង​ទៀតថា តួអង្គ រ៉ូ​ស នេះ គឺ​បង្កើតឡើង​ដោយ លោកស្រី បៀ​ទ្រិ​ក វូដ ដែលជា​អ្នកសិល្បៈ​រៀបចំ​បង្កើត​តួ​សម្ដែង ដ៏​ល្បីឈ្មោះ​ជនជាតិ​អាមេរិក​។ លោក ជេ​ម កា​ម៉ា​រូ​ន បាន​ជួប​ជាមួយ លោកស្រី បៀ​ទ្រិ​ក វូដ​និង​ពិភាក្សា​អំពី​តួអង្គ​ឯក​ស្រី​ក្នុង​រឿង​”​ទី​តា​និ​ច​”​។​

​លោកស្រី បៀ​ទ្រិ​ក វូដ ក៏បាន​បង្កើត​តួអង្គ​រ៉ូ​ស​នេះ​ឡើង​សូម្បីតែ​អត្តចរិត​ក៏​គាត់​ជា​អ្នករៀបចំ​ដែរ​។​នៅក្នុង​បទសម្ភាសន៍​មួយ​លោក​ជេ​មកា​ម៉ា​រូ​ន​បាន​ពោលថា​”​លោកស្រី​បៀ​ទ្រិ​ក​វូដ​ពិតជា​អ្នកមាន​សមត្ថភាព​ម្នាក់ គាត់​ជំនាញ​បង្កើត​តួអង្គ ដែលមាន​បុគ្គលិកលក្ខណៈ​ដូច​ធម្មជាតិ​ពិតៗ​”​។​

​សូមបញ្ជាក់ថា លោកស្រី បៀ​ទ្រិ​ក វូដ កើត​នៅ​ថ្ងៃទី​៣ ខែ មីនា ឆ្នាំ ១៩០៨ ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រដ្ឋកា​លី​ហ្វូ​ញ៉ា​និង​ស្លាប់​នៅ​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​១៩៩៨​ក្នុង​វ័យ​១០៥​ឆ្នាំ​។​លោកស្រី​កើត​ក្នុង​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ តែ​លោកស្រី តែងតែ​ប្រកាន់ខ្លួន​សម​ញ្ញ និង​ឯក​ការ មិនដែល​ចាត់ទុក​ខ្លួន​ជា​កូនស្រី​អ្នកមាន​ឡើយ​៕​ដោយ​៖KS​

rsc

Leave a Reply

Your email address will not be published. Required fields are marked *