សន្តិសុខ

​បុរស​ម្នាក់​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ឃើញ​សព​អណ្តែត​នៅក្នុង​ទឹកស្ទឹង​ពោធិ៍សាត់​

ខេត្តពោធិ៍សាត់​៖​កាលពី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​អណ្ដែត​ទឹកស្ទឹង​ពោធិ៍សាត់​នៅត្រង់ចំណុច​គល់ស្ពាន​ចាស់​ស្ថិតក្នុង​ភូមិ​កូន​ក្រាយ​ឃុំ​កញ្ជរ​ស្រុក​កណ្ដៀង​ខេត្តពោធិ៍សាត់​បន្ទាប់ពី​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​។​

​សមត្ថកិច្ច​ចម្រុះ​ធ្វើ​កោសល្យវិច័យ​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​ផេង​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជនជាតិខ្មែរ​សញ្ជាតិ​អូស្ត្រាលី​បានមក​លេង​ផ្ទះ​ម្ដាយចុង​ឈ្មោះ​សោម​អ៊ូច​អាយុ​៤០​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​.​ឃុំ​អន្លង់​វិល​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។​

សមត្ថកិច្ច​បញ្ជាក់ទៀតថា តាម​ការបំភ្លឺ​ពី​សាច់ញាតិ​ថា ប៉ុន្មាន​ថ្ងៃមុន​ជនរងគ្រោះ​បាន​ផឹកស្រា​រួច​ដើរទៅ​ងូតទឹក​ស្ទឹង​និង​ហែល​លេង​នៅត្រង់ចំណុច​មុខផ្ទះ​ដែល​គាត់​ស្នាក់នៅ​(​ភូមិ​.​ឃុំ​អន្លង់​វិល​)​។​ក៏​បាត់​ខ្លួន​រហូតមក​ស្រាប់តែ​ប្រទះឃើញ​សព​នៅថ្ងៃនេះ​។

​តាម​ការពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ​ហើយ​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ស​.​រិន្ទ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *