កម្សាន្ត

​មើលរូប​សម្រស់​របស់​បវរកញ្ញា​ផែនដី​កម្ពុជា​២០២០

​ភ្នំពេញៈ កញ្ញា ហេង សុទ្ធ​និស្ស័យ ជា​បវរកញ្ញា​ផែនដី​កម្ពុជា​២០២០​បានបង្ហាញ​រូប​សម្រស់​ជាថ្មី​របស់​នាង​ដោយបាន​គ្រង​ឈុត​រាត្រី​ស្រមោល​សរ​ដោយ​អ្នកជំនាញ​ម្នាក់​ច្នៃ​ឡើង​យ៉ាង​ស្រស់​។​ជាមួយគ្នា​នោះ​នាង​ក៏​ហ៊ាន​បង្អួតរាង​ក្នុង​ឈុត​ប៊ី​គី​នី ផងដែរ​។​

​ស្របពេល​បវរកញ្ញា​រូបនេះ​កំពុងតែ​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា បវរកញ្ញា​ផែន​ឆ្នាំ​២០២០ កញ្ញា ហេង សុទ្ធ​និស្ស័យ មិន​ត្រឹមតែ​បញ្ចេញ​សមត្ថភាព​ប្រកួតប្រជែង​ប្រឡង​បវ​កញ្ញា​ផែន​អន្តរជាតិ​នៅ​អន​ឡាញ​ឡើយ នាង​ក៏បាន​បញ្ចេញ​សម្រស់​និង​បង្ហាញ​សមត្ថ​ភាពជា​បន្តបន្ទាប់​ទាំង​ក្នុង​ឈុត​ប៊ី​គី​នី និង ឈុត​រាត្រី​ស្រមោល​សរ​។​

​សម្រាប់​អ្នកគាំទ្រ​លើ​រូបនាង​នេះ បាននាំគ្នា​បញ្ចេញមតិ​សរសើរ​ពី​នាង​ដែល​ហ៊ាន​បញ្ចេញ​សមត្ថភាព ដោយ​ធ្វើការ​បង្អួត​សម្រស់​ទាំង​សុភាព​និង​សិច​ស៊ី ហើយ​កាលពីពេល​ថ្មីៗ​នេះ​នាង​បង្ហាញ​រាង​ស្លី​មរ​ង​បស់​នាង​ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​ទឹកសមុទ្រ ជាមួយ​ទឹកមុខ​រឹងមាំ​ដែល​កំពុង​ទាញ​ទឹកចិត្ត​ទស្សនិកជន​ជាច្រើន​ពេញចិត្ត​លើ​នាង​។​


​ជាមួយគ្នា​នោះ កញ្ញា ហេង សុទ្ធ​និស្ស័យ ក៏បាន​បង្ហាញ​សម្រស់​ជាថ្មីទៀត​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្នុង​វគ្គ​ប្រកួត​ឈុត​រាត្រី​ស្រមោល​សរ​ដែលជា​វគ្គ​ប្រកួត​បឋម​នៃ​កម្មវិធី​បវរកញ្ញា​ផែនដី ២០២០​។ ឈុត​ដែល​គ្រង​នោះ ត្រូវបាន​ច្នៃ​ដោយ La Female Tailor ដែល​បង្ហាញ​រូប​សម្រស់​របស់​នាង​ពោរពេញ​ភាពស្រស់ស្អាត​និង​ជឿជាក់​។​

​សូមបញ្ជាក់ថា កញ្ញា ហេង សុទ្ធ​និស្ស័យ ត្រូវបាន​ជាប់​បេក្ខភាព​តំណាង​ប្រទេស​ជា​បវរ​កញ្ញាឯក​ផែនដី​កម្ពុជា​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​នឹងចូលរួម​ការប្រកួត​អន្តរជាតិ​ដែល​នឹងមាន​បេ​ក្ខ​នារី​ជុំវិញ​ពិភពលោក​ជាច្រើនរូប​នឹង​ដណ្តើម​ម​ម្កុដ​គ្នា​ជា​បវរកញ្ញា​ផែនដី​ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ស្រី​ស្អាត​សម្បុរ​ស្រអែម មាន​កម្ពស់ ១,៧០ ម៉ែត្រ ក៏​ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការក្រៅរដ្ឋាភិបាល​មួយ និង ធ្លាប់​បម្រើ​ការងារ​ជា​ជំនួយការ​ក្រុម​អាកាសយានិក​ក្រុមហ៊ុន​មួយ​កាលពី​ឆ្នាំ ២០១៧​។​
​សូម​រំលឹក​ផងដែរ​ថា កញ្ញា ហេង សុទ្ធ​និស្ស័យ ជា​អតីត​កញ្ញាឯក Miss University 2016 ចំណាត់ថ្នាក់​លេខ ២ និង​ធ្លាប់បាន​ចូលរួម​ប្រកួត​កម្មវិធី Miss Cosmopolitan World 2016 នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ទទួលបាន​ពាន ២ គឺ​ពាន Best in talent & ពាន Best Eyebrows៕​បូ​រិ​ន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *