ព័ត៌មានសង្គម សេដ្ឋកិច្ច

​រដ្ឋមន្ត្រី​ធនធានទឹក​ទៅ​មើល​ស្ថានភាព​ទឹក​នៅ​ខេត្តព្រៃវែង​

ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​និង​ការ​ស្តារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តព្រៃវែង​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ការងារ​បង្កបង្កើន ផល​នៅពេល​ខាងមុខ​។​

​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​អមដំណើរ​ដោយ​លោក​ម៉ី​លី​ហួត​អនុរដ្ឋលេខាធិការ​ដែល​ជា​ប្រធាន​មុខព្រួញ​ខេត្តព្រៃវែង​និង​ក្រុមការងារ​បច្ចេកទេស​បាន​បញ្ជា​ឱ្យ​បើកទ្វារ​ទឹក​ដើម្បី​ប​ញ្ជូ​ល​ទឹក​ទៅ​បណ្តា​អាងទឹក​ក្នុង​តំបន់​ទំនាប​នានា​នៅក្នុង​ខេត្តព្រៃវែង​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​នាពេលខាងមុខ ។


​លោក​រដ្ឋមន្ត្រី​និង​ក្រុមការងារ​បាន​ពិនិត្យ​ការងារ​ជួសជុល​បន្ទាន់​នូវ​សំណង់​ទ្វារ​ទឹក ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​ជោរ​ស្ថិតក្នុង​ឃុំ​ក្រ​ញ៉ូ​ង​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ការបិត​បើក​បានជា​បណ្តោះអាសន្ន​ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ផ្ត​ត់​ផ្គង់​ដល់​ការស្រោចស្រព​ស្រូវវស្សា​ចំនួន ២.០០០ ហិតា និង​ដំណាំ​រួមផ្សំ​បន្ថែមទៀត នាពេលខាងមុខ ។

​ក្នុងឱកាស​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​បន្ថែម​ដល់​នាយកដ្ឋាន​ជំនាញ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង​ត្រូវ​បន្តធ្វើ​ការជួសជុល​និង​កែលម្អ​បន្ថែម​ពេល​ទឹកសម្រក​ដើម្បី​និរន្តរភាព​នៃ​ការប្រើប្រាស់​សំណង់​អាងទឹក​នេះ​។​ប​.​ខុន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *