សន្តិសុខ

​រថយន្ត​ទំនើប​បើក​បុក​បង្គោល​ភ្លើង​បណ្ដាលឱ្យ​រង​ការខូចខាត​

​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​បើករថយន្ត​តូ​យូ​តា​ព្រូស​បុក​បង្គោល​ភ្លើងស្តុប​វត្ត​លង្កា​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​ប៉ាស្ទ័រ​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​កា​លពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០២០​។​

​ប្រ​ភ​ព័ត៌មាន​បានឱ្យដឹងថា​មាន​រថយន្ត​តូ​យូ​តា​ព្រូស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AO1480​បើកបរ​ដោយ​យុវជន​ម្នា​ក់វ័យ​ប្រហែល​២០​ឆ្នាំ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ក្នុង​ល្បឿន​លឿន ។​លុះដល់​ចំណុចកើតហេតុ​ដែល​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើងស្តុប វត្ត​លង្កា បណ្ដាលឱ្យ​កំប៉ិត​បន្តិច​ប​ន្ទួ​ច​។

​ចំណែក​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​មិន​ធ្វើឱ្យ​អ្នកបើកបរ ឬ​នរណាម្នាក់​រងរបួស​ឡើយ​៕​សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *