កម្សាន្ត

​មាស​សុខ​សោភា​នៅតែ​រក្សា​រាង​ស្អាត​មិន​ប្រែប្រួល​ដល់​ថ្នាក់​អ្នកគាំទ្រ​លួច​សរសើរ​

ភ្នំពេញ​៖​តារាចម្រៀង​សំនៀង​ផ្អែម​ស្រទន់​អ្នកនាង​មាស​សុខ​សោភា​គឺជា​តារា​មួយ​ដួង​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ហើយ​ការងារ​ក៏​មមាញឹក​ស្ទើរតែ​គ្មាន​ពេល​សម្រាក់​។​ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​អ្នកគាំទ្រ​សរសើរ​អ្នកនាង​ថា​នៅតែ​ស្រស់ស្អាត​មិន​ប្រែប្រួល​។​ទោះបីជា​វ័យ​កាន់តែ​វិវត្តន៍​ទៅមុខ​ក៏ដោយ​តែ​រូប​សម្រស់​និង​រាង​របស់​កញ្ញា​នៅតែ​ស្រស់ស្អាត​ដដែល​។​

​ជាទូទៅ​ទស្សនិកជន​តែងតែ​បានឃើញ​ពី​រូបរាង​ស្រ​ឡូ​ន​ស្រស់ស្អាត​របស់​មាស​សុខ​សោភា​ជា​ហូរហែ នៅតាម​កម្មវិធី​ផ្សេងៗ​ទោះជា​អ្នកនាង​រវល់​ការងារ​យ៉ាងណា​ក៏​អ្នកនាង​មិន​ភ្លេច​ថែរក្សា​សម្រស់​នោះទេ ។​ជាពិសេស​គឺ​រូបរាង​ផ្ទាល់​តែម្តង​។

​បើតាម​មាស​សុខ​សោភា​បាន​បង្ហើប​ពី​វិធី​ថែរក្សា​សម្រស់​របស់ខ្លួន​ថា ក្រោយពី​ទំនេរ​ពី​ការងារ​សិល្បៈ​អ្នកនាង​តែងតែ​ឆ្លៀតពេល​ហាត់ប្រាណ​ថែរក្សា​សម្រស់​និង​ស្បែក​ជាប្រចាំ​នៅ​។​ក្នុងនោះ​អ្នកនាង​ក៏​ហាត់ប្រាណ​និង​ប្រើ​ផលិតផល​ដើម្បី​ថែរក្សា​រាង​បាន​ស្អាត​និង​ស្លី​ម​បែបនេះ​។​

​តារាចម្រៀង​សំនៀង​ផ្អែម​ស្រទន់​រូបនេះ បាន​ប្រាប់ទៀតថា ជា​រឿង​សំខាន់​សម្រាប់​អ្នកសិល្បៈ ចាំបាច់​ត្រូវតែ​ស្អាត​ជានិច្ច​ហើយ​ទោះ​ទំនេរ​ឬ​រវល់​ត្រូវតែ​ថែរក្សា​សម្រស់​អោយ​ស្អាត​។​មួយទៀត​ពេលខ្លះ​យើង​ហត់​ការងារ​ច្រើន​មិនសូវមាន​ពេល​សម្រាក់​ជូន​ការ​ញុំ​ា​ច្រើន​ធ្វើឱ្យ​ទម្ងន់​ឡើង​មាន​ក្បាលពោះ​ជាដើម​ហើយ​រឿងនេះ​ជា​ចំណុច​សំខាន់​ដែល​អ្នកនាង​មិនដែល​មើលរំលង​នោះទេ​។​អ្នកនាង​ក៏​តែង​ហាត់ប្រាណ ហើយនឹង​ប្រើ​ផលិតផល ផងដែរ​៕​ពិជ័យ​បុត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *