Featured ព័ត៌មានអន្តរជាតិ

​នៅ​ទូទាំង​ពិ​ភាព​លោក​មាន​មនុស្ស​ជាង​៥០​លាន​នាក់​ឆ្លង​វីរុស​កូ​វីដ​១៩

​អន្តរជាតិ​៖​យោងតាម​តួលេខ​ស្តីពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩​ចេញពី​គេហទំព័រ​អន្តរជាតិ​Worldometer​បានឱ្យដឹងថា​គិត​ត្រឹម​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​បង្ហាញថា​ចំនួន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​៥០.១៤៥.២៥៧​ករណី​ហើយ​។​ក្នុងនោះ​មនុស្ស​សរុប​១.២៥៥.៥០៧​នាក់​បាន​ស្លាប់​និង​ជាង​៣៥​លាន​នាក់​ជាសះស្បើយ​ឡើងវិញ​។​

FILE PHOTO: Co-director of the intensive care unit at CommonSpirit’s Dignity Health California Hospital Medical Center, Dr. Zafia Anklesaria, 35, who is seven months pregnant, attends to a COVID-19 patient in the hospital where she works, during the coronavirus disease (COVID-19) outbreak, in Los Angeles, California, U.S., May 18, 2020. REUTERS/Lucy Nicholson

​គួរបញ្ជាក់​ផងដែរ​ថា ត្រឹមតែ​រយៈពេល​២៤​ម៉ោង ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា​មកដល់​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២​ពិភពលោក​ទាំងមូលរ​ក​ឃើញ​អ្នក​ឆ្លង​ជាង ៥០​ម៉ឺន​ករណី និង ៧.៣១៦​នាក់​ស្លាប់​។​

​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ទាំង​ជាង​៥០​លាន​នាក់​នោះគេ​ឃើញ​មាន​សហរដ្ឋអាមេរិក​មាន​អត្រា​អ្នក​ឆ្លង​រាលដាល​ខ្លាំងជាងគេ​។​អាមេរិក​មាន​អ្នក​ឆ្លង​ដល់​ជាង​១០,១​លាន​ករណី​ដោយ​ក្នុងនោះ​អ្នកស្លាប់​សរុប​កើន​ដល់ ២៤៣.២២៦​នាក់​។​នា​ថ្ងៃនេះ​ផងដែរ​អាមេរិក​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជាង ១១​ម៉ឺន​ករណី និង​ស្លាប់​ជាង ១​ពាន់​នាក់​។​

​គួររំលឹកថា តាម​តួរ​លេខ​ចេញពី worldometer ខាងលើ​នោះបាន​បញ្ជាក់ថា​រហូតមក​ដល់ពេលនេះ កូ​វីដ​១៩ បាន​ឆ្លង​រាតត្បាត​ចូលដល់​ប្រទេស និង​ឧបទ្វីប​ចំនួន ២១៥​ហើយ​៕​ស្កា​យ​ញូ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *