សន្តិសុខ

​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​ធ្លាក់ចូល​ប្រឡាយ​បណ្តាលឱ្យ​ស្លាប់

​ភ្នំពេញ​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ធ្លាក់​ក៏​ធ្លាកចូល​ប្រឡាយ​បណ្តាល​ឱ្យស្លាប់​។​ហេតុការណ៍​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវ​៥២​ចំណុច​ស្ពាន​ខ្ចៅ​ភូមិ​ខ្ចៅ​សង្កាត់​បឹង​ធំ​ខណ្ឌ​កំបូល​កាលពី​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​សព​ជនរងគ្រោះ​មានឈ្មោះ​ទូច​ចំរើន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់ក្នុង​បន្ទុកគ្រួសា​រ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ព្រៃ​ល្វា​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​។​ស្រុកកំណើត​ភូមិ​អ​ញ្ចែ​ង​លើ​ឃុំ​ពុក​ឫស្សីស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CQ7043​ជា​មធ្យោបាយ​។​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​តំកល់​ធ្វើបុណ្យ នៅ​វត្ត​ទ្រនំ​ជ្រឹង ក្បែរ​កន្លែងកើតហេតុ​៕​សា​ដាម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *