សន្តិសុខ

​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ដួល​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ស្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ​:​យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់ក្រោយ​ក៏​ដួល​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ស្លាប់​ឯ​រថយន្ត​បាន​បើក​រត់​បាត់​។​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​មុខ​អគ្គបញ្ជាការ​កងកម្លាំង​វិស្វកម្ម​ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ឡូង​ស៊ី​ថេត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ត្បែង​ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ិ​ត​ពណ៌​សលាយ​ខៀវ​ពាក់​ផ្លាកលេខ​ពោធិ៍សាត់​1K.0867​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​និង​យក​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ប្រគល់ជូន​សាច់​ញាត​វិញ​នៅពេល​ក្រោយ​៕​សា​ដាម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *