ព័ត៌មានអន្តរជាតិ

មានតែ​កូនប្រុស​អតីត​មេដឹកនាំមួ​អា​ម៉ាកា​ដា​ហ្វី​ទេដែល​អាចជួយ​សង្គ្រោះ​ប្រទេស​លី​ប៊ី​បាន​

​អន្តរជាតិ​៖ ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​Sputnik លោក​អា​ម៉េ​ត កា​ដា អាល់​អាដាម ក្មួយប្រុស​របស់លោក​មួ​អា​ម៉ា​កា​ដា​ហ្វី​អតីត​ប្រធានាធិបតី​ប្រទេស​លី​ប៊ី​ដែល​ត្រូវ​ក្រុម​សម្ព​ន្ធ័​មិត្ត​ផ្តួលរំលំ​នោះបាន​និយាយថា​អ្វីៗ​សព្វ​យ៉ាង​ដែល​បាន​កើតឡើង​ក្នុងអំឡុង​ជម្លោះ​ឬក៏​ព្រឹត្តិការណ៍​ដែល​កើតមាន​តាំងពី​ឆ្នាំ​២០០១​មកដល់ពេលនេះ បាន​ជម្រុញ​ទម្លាក់​ប្រទេស​លី​ប៊ី​ឱ្យ​ធ្លាក់​ទៅក្នុង​ភាព​មហន្តរាយ ការបែកបាក់​និង​ភាពចលាចល​យ៉ាងធ្ងន់ធ្ងរ​បំផុត​។

​កិច្ចព្រមព្រៀង​ដ៏​គួរឱ្យ​អាម៉ាស់​មួយចំនួន​រួមបញ្ចូល​ទាំង​រដ្ឋ​ខ្លះ​ដែល​ពីមុន​នេះ​មិន​ដែលមាន​សេចក្តីក្លាហាន​ក្នុង​ការនាំ​ប្រទេស​លី​ប៊ី​ឱ្យទៅដល់​ដំណោះស្រាយ​ណាមួយ​ឡើយ​។​ឥឡូវនេះ​ពួកគេ​កំពុងតែ​ស្វែងរក​ដំណោះស្រាយ​ជាថ្មីទៀត​ដោយ​អាច​នឹងធ្វើ​នៅ​ប្រទេស​អាហ្វ្រិក​ណាមួយ​។​

​លោក​អា​ម៉េ​ត​បាន​និយាយទៀតថា​៖ “​សម្រាប់​ខ្ញុំ​-​ខ្ញុំ​យល់ថា​ការចរចារ​ជា​អន្តរជាតិ​ទោះជា​នៅទីណា​, នៅ​ប្រទេស​ទី​៣​ណាមួយ​គឺ​វា​មិនមាន​លទ្ធផល​អ្វី​គាប់ប្រសើរ​នោះទេ​ហើយក៏​មិនអាច​ដោះស្រាយ​ជម្លោះ​ដ៏​ស្មុគស្មាញ​នេះ​បានដែរ​។ ការស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​នេះ​គួ​តែ​ធ្វើ​នៅក្នុង​ប្រទេស​លី​ប៊ី បើ​មិន​អីចឹង​ទេ​ប្រជាជន​លី​ប៊ី​ប្រមាណ​៧០​ភាគរយ​នឹងមិន​ត្រូវបាន​ធ្វើជា​តំណាង​សម្រាប់​ការចរចា​រទាំង​នោះឡើយ​”​។​


​លោក​អា​ម៉េ​ត​បាន​លើក​ជា​យោបល់​ថា​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅក្នុង​ប្រទេស​លី​ប៊ី​គឺ​ពួកគេ​ត្រូវតែ​យក​កូនប្រុស​របស់លោក​កា​ដា​ហ្វី​គឺ​លោក​SaifalIslam​ឱ្យចូល​រួម​ផង​។​ក្នុងការ​បោះឆ្នោត​នៅ​ប្រទេស​លី​ប៊ី​គឺ​ត្រូវតែមាន​គាត់​ជា​បេក្ខជន​ម្នាក់​ផងដែរ​៕Skay news

រូបលោកមួ​អា​ម៉ាកា​ដា​ហ្វី​អតីតប្រធានាធិបតីប្រទេសលីប៊ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *