Featured ព័ត៌មានអន្តរជាតិ

លោក​បៃ​ដិ​ន​បង្កើត​ក្រុម​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩​នៅពេលដែល​ចំនួន​ឆ្លង​កើនឡើង​ជាង​៥០​លាន​នាក់​

​អន្តរជាតិ​៖​ផ្ទុយ​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ដែល​យក​កូ​វីដ​១៩​មក​ធ្វើជា​រឿង​លេងសើច​ពេលនេះ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​បាន​យក​បញ្ហា​នេះ​ធ្វើ​ជាកា​ងារ​អាទិភាព​ដោយ​លោក​បានសម្រេច​បង្កើត​ក្រុមការងារ​ប្រយុទ្ធ​ជាមួយ​ជំងឺ​នេះ ដែល​ប្រមូលផ្តុំ​ទៅដោយ​អ្នកវិទ្យាសាស្ត្រ​ល្បីៗ​។​

​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​សន្យា​ក្នុង​ពេលធ្វើ​យុទ្ធនាការ​បោះឆ្នោត​ថា​នឹង​ចាត់ទុក​ការងារ​នេះ​ជា​អាទិភាព​បំផុត​។​លោក​បៃ​ដិ​ន បាន​និយាយថាៈ​”​នៅ​ថ្ងៃ​ចន្ទ​នេះ​ខ្ញុំ​នឹង​ចាត់តាំង​បង្កើត​ក្រុមការងារ​មួយ ប្រមូល​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នាំមុខ​និង​អ្នកជំនាញការ​ដែលមាន​ពិសោធន៍​ដើម្បី​ផ្តល់យោបល់​ប្រឹក្សា​។

​ក្នុង​ការជួយ​បៃ​ដិ​ន​-​កា​ម៉ា​ឡា​ហារី​ស​ក្នុងកា​ប្រយុទ្ធ​ជាមួយ​ការឆ្លង​រាលដាល​នៃ​កូ​វីដ​១៩​នេះ​។​ជា​ពិ​សស​ក្រោយពី​ខ្ញុំ​បានទទួល​តំណែង​ជា​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​ខាងមុខនេះ​”៕​ស្កា​យ​ញូ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *