ព័ត៌មានអន្តរជាតិ

​ការងារ​ជា​អាទិភាព​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​គឺ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩

​អន្តរជាតិ​៖​ក្រុមមន្ត្រី​របស់លោក​ចូ​បៃ​ដិ​ន​បាន​និយាយប្រាប់​អ្នកកាសែត​ថាៈ​ការងា​ជា​អាទិភាព​របស់​រដ្ឋបាល​ចូ​បៃ​ដិ​ន​គឺ​ការប្រយុទ្ធ​ជាមួយនឹង​ជំងឺឆ្លង​កូ​វីដ​១៩​។​
​ការប្រកាស​ជា​លើកដំបូង​បំផុត​នៅក្នុង​ផែនការ​អន្តរកាល​របស់​រដ្ឋបាល​ចូ​បៃ​ដិ​ន​បានឱ្យដឹងថា​ការងារ​ជា​អាទិភាព​គឺ​ជំងឺ​កូ​វីដ​១៩​ដោយ​តម្រូវឱ្យ​បន្តធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​និង​តម្រូវឱ្យ​ប្រជាជន​អាមេរិកាំង​ទាំងអស់​ត្រូវតែ​ពាក់​ម៉ាស់​ការពារ​ខ្លួន​។​ការងារ​ជា​បន្ត​បន​ន្ទា​ប់​មកទៀត​គឺ​បញ្ហា​សេដ្ឋកិច្ច​ការប្រកាន់​ពូជសាសន៍ និង​ការផ្លាស់ប្តូរ​អាកាសធាតុ​។​

​គួរ​បញ្ជាក់ថា​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​វិច្ឆិកា​ឆ្នាំ​២០២០​លោក​ចូ​បៃ​ដិ​ន​បាន​និយាយថាៈ​វា​ជា​ពេលវេលា​ដែល​ធ្វើឱ្យមាន​ការផ្សះផ្សារ​ឡើងវិញ​នៅ​អាមេរិក​បញ្ចប់​ការបែកបាក់​និង​ត្រូវ​មានការ​ឯកភាពគ្នា​ក្នុងប្រទេស​។​យើង​ត្រូវ​បញ្ឈប់​ការ​គម្រាមកំហែង​គូប្រជែង​របស់​យើង​ហើយ​មិន​ចាត់ទុក​គ្នា​ថា​ជាស​ត្រូវ​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *