Featured ព័ត៌មានអន្តរជាតិ

ទូទាំង​ពិភពលោក​ឆ្លង​វីរុស​កូ​វីដ​១៩​បាន​កើន​ជាង​៥១,៧​លាន​នាក់​!​ត្រឹម​២៤​ម៉ោង​មាន​អ្នក​ឆ្លង​ថ្មី​ជាង​៥៣​ម៉ឺន​ករណី

អន្តរជាតិ​៖ យោងតាម​តួលេខ​ស្តីពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩​ចេញពី​គេ​ទំព័រ​អន្តរជាតិ Worldometer​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​បង្ហាញថា​ចំនួន​ឆ្លង​ជំងឺ កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង ដល់​៥១.៧៨៧.៧៣៨​ករណី​។​ក្នុងនោះ​មនុស្ស​សរុប ១.២៧៨.៤២២​នាក់​ស្លាប់ និង​ជាង ៣៦​លាន​នាក់ បានជា​សះស្បើយ​ឡើងវិញ​។​

​គួរបញ្ជាក់​ផងដែរ​ថាៈ​រយៈពេល​តែ​២៤​ម៉ោង​ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​មកដល់​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២​ពិភពលោក​ទាំងមូលរ​ក​ឃើញ​អ្នក​ឆ្លង​សរុប ៥៣៣.០៨៣​ករណី និង​ជាង ៩​ពាន់​នាក់​ស្លាប់​។

​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ទាំង​ជាង ៥១​លាន​នាក់​នោះ គេ​ឃើញ​មាន​សហរដ្ឋអាមេរិក មាន​អត្រា​អ្នក​ឆ្លង​រាលដាល​ខ្លាំងជាងគេ​ដែល​គិត​ត្រឹម​ព្រឹក​នេះ​អាមេរិក​មាន​អ្នក​ឆ្លង​ដល់​ជាង​១០,៥​លាន​ករណី​។​ក្នុងនោះ​អ្នកស្លាប់​សរុប​កើន​ដល់​២៤៥.៧៧១​នាក់​។​នា​ព្រឹក​នេះ​ផងដែរ​អាមេរិក​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជាង ១៣​ម៉ឺន​ករណី និង​១.៣១៦​នាក់​បាន​ស្លាប់​។​

​តាម​តួរ​លេខ​ចេញពី​worldometer​ខាងលើ​នោះបាន​បញ្ជាក់ថា​រហូតមក​ដល់ពេលនេះ​កូ​វីដ​១៩​បាន​ឆ្លង​រាតត្បាត​ចូលដល់​ប្រទេស និង​ឧបទ្វីប​ចំនួន ២១៥​ហើយ​៕APP

rsc

Leave a Reply

Your email address will not be published. Required fields are marked *