ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

​ក្រុងភ្នំពេញ​និង​ខេត្តកណ្តាល​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​កូ​វីដ​១៩​ចូល​សហគមន៍​

ភ្នំពេញ​៖​​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការបន្ត​ចម្លង​ចូលទៅក្នុង​សហគមន៍​ក្នុង​មូលដ្ឋាន​។​ករណីនេះ​ដែល​ចាំបាច់​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ហ្មត់ចត់ ។​

​នេះ​បើ​យោងតាម​លិខិត​របស់លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ក្នុង​ស្មារតី​នេះ​ដើម្បី​បន្ត​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ឱ្យទាន់​ពេលវេលា នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​សំដៅ​ថែរក្សា​សុខភាព​សាធារណៈ​និង​សុវត្ថិភាព​សង្គម​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ។​


​សូមឱ្យ​អភិបាល​រាជធានី​ភ្នំពេញ​និង​អភិបាល​ខេត្តកណ្តាល​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​២​សប្តាហ៍ នៃ​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ ពិគ្រោះ​យោបល់​និង​កិច្ចប្រជុំ​នានា​។​ដែលមាន​មនុស្ស​ជាច្រើន​ចូលរួម ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខេត្តកណ្តាល​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​និង​ឃុំ​សង្កាត់​ក្នុង​មូលដ្ឋាន​រាជធានី​-​ខេត្ត​ទាំង​២​។​ជាមួយគ្នានេះ​ក្រសួងមហាផ្ទៃ​ណែនាំ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ស្របតាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​៕​ចាន់ថន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *