Featured ព័ត៌មានអន្តរជាតិ

​ចូ​បៃ​ដិ​ន​៖”​ការ​អាម៉ាស់​ដ៏​ធំ​បំផុត​របស់​ត្រាំ​គឺ​ការមិន​ព្រម​ទទួលយក​លទ្ធផល​បោះឆ្នោត​”

អន្តរជាតិ​៖(CNA)​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សហរដ្ឋអាមេរិក​លោក​ចូ​បៃ​ដិ​ន​បាន​ហៅ​ការមិន​ព្រម​ទទួលស្គាល់​បរាជ័យ​រប​ស់លោក​ដូ​ណា​ល់​ត្រាំ​នោះ​ថា​ជា​ភាពអាម៉ាស់​មួយ​។​ប៉ុន្តែ​លោក​បៃ​ដិ​ន​បាន​ចាត់ទុកជា​រឿង​មិន​សំខាន់​នោះឡើយ​។​

​នៅពេល​ត្រូវបាន​អ្នកកាសែត​សាកសួរ​អំពី​ការមិនទទួលស្គាល់​បរា​ជ័យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា លោក ចូ បៃ​ដិ​ន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​”​និយាយ​ដោយ​ត្រង់​ទៅ​ចុះ ខ្ញុំ​គ្រាន់តែ​គិតថា​វា​ជា​ភាពអាម៉ាស់​មួយ​តើ​ខ្ញុំ​អាច​និយាយ​អំពី​រឿងនេះ​យ៉ាងដូច​ម្តេចទៅ​?​ខ្ញុំ​គិតថា​វា​នឹងមិន​ជួយ​អ្វី ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រធានាធិបតី​នោះឡើយ​”​។​

​លោក ចូ បៃ​ដិ​ន បាន​ថ្លែង​ចេញពី​ស្រុកកំណើត​របស់លោក នៅក្នុង​ទីក្រុង​វី​ល​មីង​តុ​ន នៃ​រដ្ឋ​ដេ​ឡា​វែ​រ (Delaware)​បន្ថែមទៀតថា​”​ជាការ​ពិត​ពួកគេ​កំពុង​បង្ហាញ​ភាព​គ្មាន​ឆន្ទៈ​នៅក្នុង​ការទទួលស្គាល់​ជ័យជម្នះ​របស់​យើង ហើយ​ត្រង់ចំណុច​នេះ​វា​មិនមែនជា​បញ្ហាសំខាន់​ខ្លាំង​នោះឡើយ​ចំពោះ​ផែនការ​របស់​យើង​”​។​

​គួរ​បញ្ជាក់ថា​រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​ការបោះឆ្នោត​លោក​ដូ​ណា​ល់​ត្រាំ​នៅតែ​បន្ត​ស្ថិតនៅក្នុង​សេត​វិមាន ហើយ​បង្ហោះ​សារ Twitter ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​បន្តបន្ទាប់ អំពី​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​។

ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ នៅតែ​ជឿជាក់ថា លោក​គឺជា​អ្នកឈ្នះ​យ៉ាងពិត​ប្រាកដ និង​កំពុង​ជំរុញ​ឱ្យ​ក្រុមការងារ​របស់លោក​ដា​ក់​ពាក្យបណ្តឹង​ដើម្បី​ដោះស្រាយ​ការចោទប្រកាន់​នេះ​ទៅតាម​ផ្លូវច្បាប់​ទាំង​ដែល​គ្មាន​ភស្តុតាង​ណាមួយ​ត្រូវបាន​បញ្ចេញ​នៅឡើយ​ទេ​អំពី​ការចោទប្រកាន់​រឿង​ក្លែងបន្លំ​សន្លឹកឆ្នោត​នោះ​៕Derm rang​

rsc

Leave a Reply

Your email address will not be published. Required fields are marked *