សន្តិសុខ

​រថយន្ដ​ធុន​ធំ​ដឹក​កូនឈើ​របស់​សាលាក្រុង​ភ្នំពេញ​ដាច់​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​

​ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កដោយ​រថយន្ដ​ប្រភេទ​វេ​អង​ធុន​ធំ​ដឹក​កូនឈើ​ធ្នុង​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ដាច់​ចង្កូត​រ៉េ​ចូល​ប្រឡាយ​បណ្តាលឱ្យ​ក្រឡាប់​មួយគ្រឿង​ក្នុងចំណោម​២​គ្រឿង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ លេខ​៧២-៧៣​ស្ថិត​ត្រង់​ព្រៃ​ពពេល​ក្នុងភូមិ​ត្រពាំង​ទទឹម​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​យប់​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​


​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា រថយន្ដ​វេ​អង ក្បាល​សរ ទ្រុង​ខៀវ ពាក់​ផ្លាកលេខ ព្រះសីហនុ 4A-3650 ដឹក​កូនឈើ​ធ្នុង​ចេញពី​ភូមិ​បាក់​កាំ​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​យកទៅ​ដាំ​នៅ​រាជធានី​ភ្នំពេញ​របស់​សាលាក្រុង​ភ្នំពេញ​។​មន្ត្រី​ដដែល​បាន​បន្តថាៈ​លុះដល់​ចំណុចកើតហេតុ​រថយន្ដ​បាន​ដាច់​ចង្កូត​ធ្លាក់​ក្រឡាប់​ខ្ទាត​ចេញ​កូនឈើ​ធ្នុង​ដែល​បាន​ផ្សាំ​រួច​រាប់រយ​ដើម​។​

​ប្រភព​បាន​បន្តថាៈ​រថ​យន្ដ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ប្រមូល​ទិញ​កូនឈើ​ប្រភេទ​ធ្នុង​ពី​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បានគាស់​យក​ផ្សាំ​រួច​លក់​ក្នុង​១​ដើម​តំលៃ​១០.០០០​រៀល​។​សូមបញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​រថយន្ដ​វេ​អង​២​គ្រឿង​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ដឹក​កូនឈើ​ធ្នុង​ចេញពី​ចំណុច​ខាងលើ​១​គ្រឿង​ត្រូវបាន​ដឹកចេញទៅ​ដោយ​សុវត្ថិភាព​នឹង​មួយគ្រឿង​ទៀត​ជួប​ឧប្បត្តិ​ហេតុតែ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទី​កសិកម្ម​និង​រុក្ខាប្រមាញ់​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​រថយន្ដ​វេ​អង​ដឹក​កូនឈើ​ធ្នុង​ខាងលើ​ពិតជា​របស់​សាលា​រាជធានី​ភ្នំពេញ នឹងមាន​ច្បាប់​ត្រឹមត្រូវ​ពិតប្រាកដ​មែន​៕​​វ៉ាន់ឌី​/

rsc

Leave a Reply

Your email address will not be published. Required fields are marked *