កម្សាន្ត

​កញ្ញា​សុគា​គីម​លាង​សម្រស់​ស្អាត​ហើយ​មានទឹក​ចិត្តល្អ​ចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ទៀត​

​ភ្នំពេញ​៖​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​សង្កេតឃើញថា​មាន​ប្រជាពលរដ្ឋ​និង​អ្នកសិល្បៈ​ជាច្រើន បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ម្នាក់ ១​ដុល្លារ ដើម្បី​ជា​ចំណែក​ចូលរួម​ជួយ ទៅដល់​មន្ទីរពេទ្យ កុមារ​អង្គរ​។​ក្នុង​នោះគេ​សង្កេតឃើញថា នាថ​ការី និង​ជា​តារា​បង្ហាញ​ម៉ូដ កញ្ញា សុគា គីម​លាង ក៏បាន​ចូលរួម​បរិច្ចាគ​ថវិកា​ប្រមាណ​១០០​ដុល្លារ​ចូលរួម​ជួយ​ទៅដល់​មន្ទីរពេទ្យ​ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​បាន​ពោល​សរសើរ​ថា នាង​ស្អាត​ហើយ នៅមាន​ទឹក​ចិត្តល្អ​ចូលរួម​ជួយ​សង្គម​ទៀត​។

​ទស្សនិកជន​ភាគច្រើន​បាន​ស្គាល់ តារា​ស្រី​រូប​ស្អាត រាង​ស្រ​ឡូ​ន​ខ្ពស់ស្រឡះ កញ្ញា សុគា គីម​លាង គឺ​តាមរយៈ​ការបង្ហាញ​ខ្លួន​ជា​តួឯក​ទេពធីតា នៃ​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨​។ សម្រស់​របស់​នាង​ត្រូវបាន​មហាជន​មានការ​ចាប់អារម្មណ៍​និង​សរសើរ​ពី​ភាពស្រស់ស្អាត​របស់​នាង​ខ្លាំង​អ្វីដែល​សំខាន់​នោះ​គឺ​នាង​ជា​សិល្បការិនី​ផ្នែក​របាំ​ម្នាក់​។​

តារា​ស្រី​រូបនេះ​ក្រៅពី​ការបង្ហាញ​ពី​សម្រស់​ស្អាត​ហើយ​នាង​ក៏​ជា​តារា​ស្រី​មួយរូប​ដែល​កំពុង​តែមាន​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន​។​ក្នុងនោះ​សង្កេតឃើញថា​ក្រៅពី​ការបង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ​ហ៊ឺហារ​របស់ខ្លួន​នាង​ក៏​ឧស្សាហ៍​ចូលរួម​ការងារ​សប្បុរ​ស​ធម៌​ផងដែរ​៕​ពិជ័យ​បុត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *