ព័ត៌មានអន្តរជាតិ

​មហាអំណាច ចិន ថ្លែង​សារ​អបអរសាទរ លោក ចូ បៃ​ដិ​ន​មុន​រុស្ស៊ី​

អន្តរជាតិៈ(ប៉េកាំង​)នៅ​ទីបំផុត​ទៅ មេដឹកនាំ ចិន​បាន​ថ្លែង​សារ​អបអរសាទរ ដល់​លោក ចូ បៃ​ដិ​ន ប្រ​ធានា ធិបតី ជាប់ឆ្នោត របស់​សហរដ្ឋអាមេរិក​ថ្មី ខណៈដែល​រុស្ស៊ី​នៅតែ​មិនទាន់ កម្រើក ទៅនឹង​លទ្ធផល​បឋម​នេះ​។​

​កាយវិកា​របស់​ប្រទេស​មហាអំណាច ចិន និង​រុស្ស៊ី នៅពេលនេះ ត្រូវបាន​គេ​មើលឃើញថា ហាក់​ខុសប្លែក កាលពី បោះឆ្នោត​ឆ្នាំ ២០១៦ ដោយ​កាលនោះ វិមាន​ក្រឹម​ឡាំង បាន​អបអរសាទរ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល ត្រាំ មុនគេ​នៅ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​បញ្ចប់​ការប្រកួតប្រជែង​។​


​អ្នកនាំពាក្យ​វិមាន ក្រឹម​ឡាំង លោក ឌី​មេ​ទ្រី ប៉េ​ស្កូវ បាន​ប្រាប់​សារព័ត៌មាន​ថា ទីក្រុង​ម៉ូស្គូ ជឿ​លើ​រឿង​ដែល​ត្រឹមត្រូវ ហើយនឹង​រង់ចាំ​លទ្ធផល​បោះឆ្នោត​ផ្លូវការ​។​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃ​សុក្រ បាន​ថ្លែង​អបអរសាទរ​ជ័យជម្នះ របស់ លោក ចូ បៃ​ដិ​ន បេក្ខជន​ប្រធានាធិបតី​ជាប់ឆ្នោត និង​រំពឹងថា ជម្រើស​របស់​ប្រ ជា​ជន សហរដ្ឋអាមេរិក និង​ជួយ​រក​ដំណោះស្រាយ និង​ភាព​តានតឹង រវាង​ទំនាក់ ទំនង​ចិន​-​អាមេរិក ដែល​កើតមាន​ខ្លាំង​ក្នុង​រដ្ឋការ​លោក​ត្រាំ​។​

​ទំនាក់ទំនង​ចិន​-​អាមេរិក កាន់តែ​អាក្រក់​ទៅ ហើយ​ភាព​តានតឹង​បាន​កើនឡើង​ឥត​ស្រាកស្រាន្ត ជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម និង​ការចោទប្រកាន់​ពី​អាមេរិក ពី​កា​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ លោក​ត្រាំ បាន​បន្ថែម​ទម្ងន់​សម្ពាធ​មួយកម្រិត​ទៀត ដោយ​សម្រេច​ហាម​ឃា​តិ មិនឱ្យ​អាមេរិក ដាក់ទុន​វិនិយោគ ជាមួយ​ក្រុមហ៊ុន ដែល ជាប់​ពាក់ព័ន្ធ​នឹង​យោធា​ចិន ដោយ​លើក​ហេតុផល​ថា ចិន​កំពុង តែ​កេងចំណេញ​ទុនវិនិយោគ​របស់ អាមេរិក ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា ដែលជា​ការគំរាមកំហែង ដល់​សន្តិសុខ​អាមេរិក​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *