Featured ព័ត៌មានអន្តរជាតិ

អ្នក​ឆ្លង​កូ​វីដ​១៩​លើ​ពិភពលោក​កើន​ដល់​ជាង​៥៦​លាន​នាក់​,​ស្លាប់​ជាង​១​លាន​៣៥​ម៉ឺន​នាក់​និង​ជាសះស្បើយ​ជាង​៣៩​លាន​នាក់​

អន្តរជាតិ​៖(Worldometer)​គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​៥៦.៥៥២.៨៩៣​នាក់​ហើយ​។​ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ១.៣៥៤.៤៦៧​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៣៩.៣៤៦.៧២៦​នាក់​។​

​នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ​Worldometer​បាន​បង្ហាញថា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​នៅឡើយ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​ដដែល​។​
​សូមជម្រាបថា សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ​ជំងឺ​កូ​វីដ​១៩​ចំនួន ១១.៨៧៣.៧២៧​នាក់ ស្លាប់​ចំនួន ២៥៦.២៥៤​នាក់ និង​ជាសះស្បើយ​ចំនួន ៧.១៦៦.៩៩៦​នាក់​៕Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *