សន្តិសុខ

​ចាប់ខ្លួន​បុរស​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនដើម​២​នាក់​បានសម្រេច​ជាច្រើន​ឆ្នាំ​

ព្រះវិហារ​៖​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ពាក្យបណ្តឹង​របស់​ជីដូន​ក្មេងស្រី​រងគ្រោះ​២​នាក់​ដែល​បុរស​រូបនេះ​ជា​ឪពុកចុង​ដែល​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនដើម​បានសម្រេច​ជាច្រើន​ឆ្នាំ​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​អង្គ្រង​(​ភូមិ​រណប​)​ឃុំរ​ណ​សិ​រ្យ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​កាលពី​ព្រលប់​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងទៀតថាៈ​កម្លាំង​នគរបាល​ស្រុក​សង្គម​ថ្មី​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំរ​ណ​សិ​រ្យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុកចុង​ម្នាក់​តាម​ពា​ក្ស​បណ្តឹង​របស់​ជីដូន​ក្មេងស្រី​រងគ្រោះ​២​នាក់ ដែល​ត្រូវ​ឪពុកចុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​ជនសង្ស័យ​ឈ្មោះ​ក្អើ​យ​បឿ​អាយុ​៥៤​ឆ្នាំ​មុខរបរ​កសិករ​នៅ​ភូមិ​អង្គ្រង​(​ភូមិ​រណប​)​ឃុំរ​ណ​សិ​រ្យ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​ផ្អែក​តាម​ចម្លើយ​របស់​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ត្រូវបាន​ឪពុកចុង​រូបនេះ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​តាំងពី​អាយុ​៣​ឆ្នាំ​រហូតមក​ពេល​ពេលនេះ​គឺ​អាយុ​១៣​ឆ្នាំ​។

​ជនសង្ស័យ​ជា​ឪពុកចុង​មិន​ត្រឹមតែ​រំលោភ​លើ​ខ្លួន​ជា​បង​នោះទេ​ថែមទាំង​ធ្វើ​សកម្មភាព​រំលោភ​ប្អូនស្រី​របស់​នាង​ទៀត​។​ជាហេតុ​ធ្វើឱ្យ​ប្អូនស្រី​នាង​មានការ​ឈឺចាប់​រាងកាយ​ក៏បាន​យក​រឿងនេះ​ទៅប្រាប់​ជីដូន ហើយ​ជី​ដុន​នាង​ក៏បាន​រាយការណ៍​មក​មេភូមិ​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​តែម្តង​៕​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *