នយោបាយ ព័ត៌មានសង្គម សន្តិសុខ

​តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើកសវនាការ​លើ​រឿងក្តី​លោក​រ៉ុង​ឈុន​នៅ​ដើមខែ​ធ្នូ​

ភ្នំពេញ​៖​នៅ​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​២០២០​ខាងមុខនេះ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​កាត់ទោស​លោក​រ៉ុង​ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា​ដែល​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​”​ញុះញង់​បង្កឱ្យមាន​ភាពចលាចល​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​”​ទាក់ទង​បញ្ហា​ព្រំដែន​។​នេះ​បើ​យោងតាម​លិខិត​កោះហៅ​មេធាវី​។


​សូមបញ្ជាក់ថា ជនជាប់ចោទ​លោក រ៉ុង ឈុន ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ជា​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ ខែ​កក្ត​ដា​ឆ្នាំ​២០២០​បន្ទាប់ពី​រូបលោក​បានធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ បន្ទាប់មក​តុលាការ​បាន​ចោទប្រកាន់​និង​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ។​

​នាពេល​ថ្មីៗ​នេះ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​រ៉ុង​ឈុន​គឺ​លោក​មេធាវី​ជូ​ង​ជូ​ងី​បាន​ប្ដឹង​ឡើង​សាលាឧទ្ធរណ៍​ពី​បញ្ហា​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​។​ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​បដិសេធ​ហើយ​សម្រេច​បន្ត​ការឃុំខ្លួន​រហូតដល់​តុលាការ​សម្រេច​អង្គសេចក្ដី​តាមច្បាប់ ៕​សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *