សន្តិសុខ

​បុរស​ចិន​ម្នាក់​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​៤​ស្លាប់​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ ​

ព្រះសីហនុ​៖​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ធ្លាក់​ពីលើ​អាគារ​ខ្ពស់​ស្លាប់​ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​។​ប៉ុន្តែ​នៅក្នុង​បន្ទប់ដេក សមត្ថកិច្ច​ពិនិត្យឃើញ​មាន ដប​ទឹក​សុទ្ធ សម្រាប់​ជក់​ថ្នាំញៀន​ផងដែរ​។​ករណីនេះ​កើតឡើង​នៅ​អាគារ​ជាន់​ទី​៤​បន្ទប់​លេខ​៤០៣​ក្នុងភូមិ​៥​សង្កាត់​លេខ​៤​ក្រុង​/​ខេត្ត​ព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​២០​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ថា​ជនរងគ្រោះ​មានឈ្មោះ​ZhangLiangi​ភេទ​ប្រុស​កើត​ឆ្នាំ​១៩៩១​មាន​ស្រុកកំណើត​នៅ​ប្រទេស​ចិន​។​សព​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​យកទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ដើម្បី​ប្រគល់ជូន​ស្ថានទូត​។​ករណីនេះ​សមត្ថកិច្ច​កំពង់បើក​ការស៊ើបអង្កេត​ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ ជូន​គ្រួសារ​ជនរងគ្រោះ​៕​ដោយៈ​វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *