ព័ត៌មានសង្គម សេដ្ឋកិច្ច

​ក្រុមមន្ត្រី​ជំនាញ​ប្រលែង​សត្វព្រៃ​ចំនួន​១៣​ក្បាល​ចូលក្នុង​ព្រៃ​តំបន់​ការពារ​និង​អភិរក្ស​

​ខេត្តពោធិ៍សាត់​៖​សត្វព្រៃ​ចំនួន​១៣​ក្បាល​ត្រូវ​សមត្ថកិច្ច​ជលផល​កណ្តៀង​និង​ជលផល​កំពង់ហ្លួង​សហការ​ជាមួយ​ក្រុម​បង្ក្រាប​បទល្មើស​សត្វ​ចល័ត​នាំយកទៅ​ប្រលែង​ក្នុងព្រៃ​តំបន់​ការពារ​និង​អភិរក្ស​ដើម្បី​បង្កាត់​ពូជ​ឡើងវិញ​។​ការដោះលែង​សត្វព្រៃ​នេះ​បាន​ធ្វើឡើង​នៅក្នុង​តំបន់​ការពារ​អភិរក្ស​ជលផល​កាលពី​រសៀល​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រី​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​សត្វព្រៃ​បានឱ្យដឹងថាៈ​សត្វព្រៃ​មាន​បី​ប្រភេទ​គឺ​អណ្ដើក​សកល ចំនួន​១​ក្បាល​,​ពស់វែក​ចំនួន​៣​ក្បាល​និង​សត្វ​អ​ន្ស​ង​ចំនួន​៩​ក្បាល​។​មន្ត្រី​ដដែល​បាន​បន្តថាៈ​សត្វ​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​តាម​ហាង​និង​កន្លែង​ផ្សេងៗ​និង​ពី​ក្រុម​ឈ្មួញ​ដឹក​លក់​។​

​មន្ត្រីជលផល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​សូមកុំ​ចាប់​សត្វព្រៃ​ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​សត្វព្រៃ​កម្ពុជា​ដែល​ធ្វើឱ្យ​ប្រឈម​ន​ឆ​ង​ផ្លូវច្បាប់​។​ជាពិសេស​ត្រូវ​ដោះលែង​ចូលទៅក្នុង​តំបន់​ការពារ​វិញ​ដើម្បី​ថែរក្សា​ការពារ​ពូជ​សត្វ​ឱ្យ​ពង​កូន​ឡើងវិញ​៕​​វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *