សន្តិសុខ

​បើក​លឿន​ជ្រុល​ចង្កូត​ក្រឡាប់​ច្រើន​ត្រឡប់​ធ្លាក់​ពីលើ​ផ្លូវ​

ស្ទឹងត្រែង​៖​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០២០​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើងលើ​ផ្លូវ​ក្រួស​ក្រហម​ចូល​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​ក្នុង​ហេតុការណ៍​នោះអាជ្ញាធរ​ឃុំ​ព្រះ​រំកិល​បាន​ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​។​ភ្លាមៗ​នោះដែរ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​រថយន្ត​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​បានធ្វើ​ដំណើរ​ពី​ទឹកដី​ខេត្តព្រះវិហារ​មកកាន់​ខេត្តស្ទឹងត្រែង​។​លុះ​ពេល​ដល់​ចំណុចកើតហេតុ​ភូមិសាស្ត្រ​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​លឿន​ជ្រុល​លើផ្លូវ​ក្រាល​ក្រួស​ក្រហម​ក៏​ធ្លាក់​ពីលើ​ផ្លូវ​តែម្តង​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស​ធ្ងន់ចំនួន​២​នាក់។ឯរថយន្តបានរងខូចខាតស្ទើរទាំងស្រុង៕​​សុខុម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *