សន្តិសុខ

​បុរស​ម្នាក់​យក​ឧបករណ៍​ទៅ​ឆក់​ត្រី​តែ​បែ​ជា​ឆក់​ស្លាប់​ខ្លួនឯង​

​តាកែវ​៖​បុរស​ម្នាក់​បាន​យក​ឧបករណ៍​ត​ខ្សែភ្លើង​ឆក់​ត្រី​តែ​មិនដឹង​យ៉ាងម៉េច​បែ​ជា​ឆក់​ស្លាប់​ខ្លួនឯង​ទៅវិញ​។​ករណីនេះ​បានកើត​ឡើង​នៅ​វាលស្រែ​ក្នុងភូមិ​ព្រៃឈើ​ទាល​ឃុំ​ឧ​ត្ត​ម​សូរិយា​ស្រុក​ត្រាំកក់​ខេត្តតាកែវ​កាលពី​រសៀល​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​បុរស​ម្នាក់​បាត់បង់​ជីវិត​ឈ្មោះ ញ៉ែម តូ អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​រំលិច​ស្វាយ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​រូបគាត់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​មួល​ហេតុ​យក​ឧបករណ៍​ឆក់​ត្រី​ទៅ​ឆក់​នៅ​ចំណុច​វាលស្រែ​តែ​បែ​ជា​ឆក់​ស្លាប់​ខ្លួនឯង​ទៅវិញ​៕​វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *