ព័ត៌មានអន្តរជាតិ

ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​រឹបអូស​យក​នាវា​ដឹក​ប្រេង​ប៉ា​ណា​ម៉ា​មួយគ្រឿង​ពីបទ​រត់ពន្ធ​ប្រេង​ខុសច្បាប់​

អន្តរជាតិ​៖(Sputnik)​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​របាយការណ៍​លេច​ចេញមក​បង្ហាញថា អ៊ីរ៉ង់​បាន​កាន់កាប់​កប៉ាល់​ប្រេង​បរទេស​ដូច​កាលពី​ឆ្នាំ ២០១៩​ដែលមាន​ឧប្បត្តិហេតុ​ស្រដៀង​គ្នា​ជាច្រើន បាន​កើតឡើង​នៅក្នុង​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែ​រ្ស​។ នាវា​ដែល​រឹបអូស​បាន​ទាំងនោះ​រួមមាន ជា​របស់ អារ៉ាប់​ប៊ី​សា​អូឌីត​, អេ​មី​រ៉ា​ត​អារ៉ាប់​រួម​,​ជប៉ុន​និង​ប្រទេស​ដទៃទៀត​។​

​ទីភ្នាក់ងារសារព័ត៌មាន Fars បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា អង្គភាព​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ (IRGC) បាន​ស្ទាក់ចាប់​នាវា​មួយ​ដែលមាន​ទង់ជាតិ​ប្រទេស​ប៉ា​ណា​ម៉ា​ត្រូវបាន​គេ​រកឃើញថា​បាន​ផ្ទុក​ប្រេង​រត់ពន្ធ​ជាង​៣០​ម៉ឺន​លីត្រ​(៧៩.២៥១​ហ្គា​ឡុ​ន​) និង​សមាជិក​នាវិក​ចំនួន​១០​នាក់​។​

​គួររំលឹកថា​កាលពី​ខែកក្កដា​ឆ្នាំ​២០១៩​ទីក្រុង​តេ​អេ​រ៉ង់​បាន​រឹបអូស​នាវា​ដឹក​ប្រេង​ដែលមាន​ទង់ជាតិ​អង់គ្លេស​ឈ្មោះ Stena Impero ដោយ​និយាយថា​ខ្លួន​មិនបាន​អើពើ​នឹង​បទបញ្ញត្តិ​សុវត្ថិភាព​នោះទេ​។

ការ​រឹបអូស​បាន​បណ្តាលឱ្យមាន​ជម្លោះ​ការទូត​ជាមួយ​ទីក្រុង​ឡុង​ដ៍​ខណៈដែល​ប្រទេស​ទាំងពីរ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​“​ការលួចចម្លង​”​។​ដោយសារតែ​ចក្រភព​អង់គ្លេស​បាន​ចាប់យក​នាវា​អ៊ីរ៉ង់​នៅ​ហ្គី​ប្រា​តា​ផងដែរ​។ តែ​នៅ​ទីបំផុត​នាវា​ទាំងពីរ​ត្រូវបាន​ដោះលែង​វិញ​។​

​នេះ​បើ​យោងតាម​ការវាយតម្លៃរ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​ដែល​បាន​ដកស្រង់​ដោយ​(​រ៉​យ​ទ័​រ​) បាន​ប៉ាន់​ស្មានថា​ប្រេង​ប្រមាណ​១០​លាន​លីត្រ​ត្រូវបាន​រត់ពន្ធ​ក្នុង​មួយថ្ងៃៗ​៕​ស្វាសរ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *