Featured ព័ត៌មានអន្តរជាតិ

​កូនប្រុស​ច្បង​លោក​ដូ​ណា​ល់​ត្រាំ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​និង​កំពុង​ទទួល​ការព្យាបាល​

​អន្តរជាតិ​៖(Reuters)៖ កូនប្រុស​បង្កើត​របស់​លោក ដូ​ណា​ល់ ត្រាំ គឺ​លោក ដូ​ណា​ល់ ត្រាំ ចេ​អ័​រ (Donald TrumpJr)​បានធ្វើ​តេស្ត​វិជ្ជមាន​COVID19​កាលពីដើម​សប្តាហ៍​នេះ​និង​កំពុងស្ថិត​ក្នុងការ​ព្យាបាល​ដាច់ដោយឡែក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បើតាម​ការអះអាង​ពី​អ្នកនាំពាក្យ​កូនប្រុស​ច្បង​លោក ដូ​ណា​ល់ ត្រាំ ខាងលើនេះ លោក Donald Trump Jr​មិនមាន​ចេញ​រោគសញ្ញា​អ្វី​ឡើយ​ដោយ​វា​មានន័យថា​អកា​រៈ​របស់លោក​ស្ថិតនៅក្នុង​កម្រិត​ស្រាល​ប៉ុណ្ណោះ​។​

Donald Trump JR (​កើត​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៧៧) លោក​គឺជា​អ្នកជំនួញ​ជនជាតិ​អាមេរិក និង​ជា​បុគ្គលិក​ទូរទស្សន៍​ដ៏​ល្បី​ផងដែរ​។​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​ជាមួយនឹង​អតីត​ប្រពន្ធដើម​លោកស្រី Ivana Trump ។​

​សូមជម្រាបថា លោក Donald Trump Jr គឺជា​សមាជិកគ្រួសារ ត្រាំ ចុងក្រោយ​ហើយ​ដែល​បាន​ឆ្លង​ជំងឺ COVID-19 បន្ទាប់​លោក ដូ​ណា​ល់ ត្រាំ​,​លោកស្រី​មេ​ឡា​នៀ​ត្រាំ​និង​កូនប្រុស​ពៅ​របស់​អ្នក​ទាំងពីរ​ឈ្មោះ បា​រ៉ុ​ន (Barron)៕​ស្វាសរ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *