សន្តិសុខ

​រន្ទះ​បាន​បាញ់សម្លាប់​បុរស​ម្នាក់​ពេល​ជិះ​ម៉ូតូ​នៅលើ​ខ្នង​ទំនប់​

​ស្វាយរៀង​៖​ឧប្បទ្ទវហេតុ​ធម្មជាតិ​មួយពេល​មាន​ភ្លៀង​ធ្លាក់​រលឹម​តិចៗ​លាយឡំ​និង​ខ្យល់​ផង​ក៏​ស្រាប់​តែមាន​រន្ទះ​បាន​បាញ់សម្លាប់​បុរស​ម្នាក់​ពេល​ជិះ​ម៉ូតូ​នៅលើ​ខ្នង​ទំនប់​ជាប់មាត់​ប្រឡាយ​។

​ហេតុការណ៍​បានកើត​ឡើង​ស្ថិតក្នុង​ភូមិ​បឹង​ឃុំ​កំពង់​ពិល​ស្រុក​រំដួល​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២០
​អ្នកភូមិ​បានឱ្យដឹងថាៈ​ជនរងគ្រោះ​ឈ្មោះ កឹង យ៉ា​ត អាយុ ៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​បឹង ឃុំ​ម៉ឺន​ជ័យ​ស្រុក​រំដួល​ខេត្តស្វាយរៀង​។​

ប្រភពព័ត៌មាន​ដដែល​បាន​បន្តថាៈ​ពេល​មាន​ភ្លៀង​ធ្លាក់​រលឹម​តិចៗ​លាយឡំ​និង​ខ្យល់​ផង​នោះគេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​លើ​ខ្នង​ទំនប់​ជាប់មាត់​ប្រឡាយ​។​
​រំពេច​នោះ​ក៏​ឮ​សំឡេង​រន្ទះបាញ់​លាន់​ខ្លាំង​មួយសន្ទុះ​ក្រោយមក​ក៏​ប្រទះឃើញ​បុរសរងគ្រោះ​ដេកស្លាប់​ក្បែរ​ម៉ូតូ​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ដល់ទី​តាំង​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​៕​​វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *