សន្តិសុខ

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ករណី​រួមភេទ​ជាមួយ​ក្មេងស្រី​អ​និតិ​ជន​

ភ្នំពេញ​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ករណី​រួមភេទ​ជាមួយ​ក្មេងស្រី​អ​និតិ​ជន​អាយុ​១៤​ឆ្នាំ​រហូត​បានសម្រេច​នៅក្នុង​ផ្ទះសំណាក់​។​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​តាម​បណ្តឹង​ពី​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​នៅ​ចំណុច​ក្នុង​ផ្ទះសំណាក់​បឹង​ឈូក​បន្ទប់​លេខ​២០៦ ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ដឹងថា​៖​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​បាន​ប្តឹង​រៀបរាប់ថា​៖​កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​ជនសង្ស័យ​ឈ្មោះ​រុំ​ចាន់​សា​រ៉ា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​សង់​ថ្មី​ផ្លូវ​បេតុង​ភូមិ​សំរោង​ទាវ​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។​

​អាណាព្យាបាល​បាន​បន្តថាៈ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដឹក​ជនរងគ្រោះ​ចូល​ផ្ទះសំណាក់​បឹង​ឈូក​ហើយ​បាន​ដោះ​សម្លៀកបំពាក់​នាង​ចេញរួច​ធ្វើ​សកម្មភាព​រួមភេទ​បាន​សម្រេច​ជាមួយ​ជនរងគ្រោះ​អាយុ​១៤​ឆ្នាំ​ហើយ​បានគេច​ខ្លួន​រហូត​។​មកដល់​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២០​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​។

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយនឹង​នារី​រងគ្រោះ​មែន​ប៉ុន្តែ​គ្មាន​ការ​បំ​ខិត​បំ​ខំ​នោះទេ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​​វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *