សន្តិសុខ

ថៅកែ ផលិត ទឹកកក អនាម័យ ម្នាក់ ត្រូវ ខ្សែភ្លើង ឆក់ ស្លាប់

​ស្ទឹងត្រែង​:​បុរស​មាឌធំ​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ផលិត​ទឹកកក​អនាម័យ​ប្រចាំ​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្ដាល​ឱ្យស្លាប់​ភ្លាម​មួយ​រំពេច​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​នៅ​ចំណុច​ភូមិ​កណ្តាល​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​ទី​២១​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០២០​។​


​ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​គឺ​ជនរងគ្រោះ​មានឈ្មោះ​ខាំ​ផាន់​ប៊ុន​លឿម​អាយុ​៦៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លក់​ទឹកកក​អនាម​យ័​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​មូលហេតុ​ចុះទៅ​ជួសជុល​ម៉ូ​ទ័​រ​បូមទឹក​ក្នុង​ទឹក​ឆ្លង​ចរន្តអគ្គិសនី​ឆក់​បណ្តាលឱ្យ​ស្លាប់​ក្នុង​ទឹក ៕​សុខុម​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *