សន្តិសុខ

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២១​វិច្ឆិកា​កើតឡើង​៦​លើក​ស្លាប់​៤​នាក់​របួស​៨​នាក់​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ​និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន​៧៣៩​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​៥១៣​គ្រឿង​។​នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អគ្គ​ស្នងការរង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក​,​ល្មើស​សញ្ញា​,​ជិះ​បញ្ច្រាស់ ,​មិន​គោរព​សិទ្ធិ​និង​ប្រើប្រាស់​ទូរស័ព្ទដៃ​។​ដោយឡែក​បទល្មើស​សម្រាប់​រថយន្ត​គឺ​ភាគច្រើន​លើស​ល្បឿន អត់​បណ្ណ​បើកបរ​, អត់​ពាក់​ខ្សែក្រវាត់​, ល្មើស​សញ្ញា​, ប្រើប្រាស់​ទូរស័ព្ទ អត់​ផ្លាកលេខ ជាដើម​។​

​លោក​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ជនរួមជាតិ ជា​អ្នកប្រើប្រាស់​ផ្លូវ​ភាគច្រើន ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ​រយៈពេល​កន្លងមក​នេះ​។​ជាពិសេស​កោតសរសើរ​និង​អរគុណ​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ដែល​បាន​លះបង់​និង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​រឹតបន្តឹង​ចរាចរណ៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។​

​សូមបញ្ជាក់ថា​៖ សម្រាប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ បទល្មើស​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា បាន​កើតឡើង​ចំនួន​៦​លើក​.​ពេលយប់​៣​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​៤​នាក់​ស្រី​ម្នាក់​,​ល្មើស​ល្បឿន ប្រជែង​គ្រោះថ្នាក់​និង​របួស​សរុប​៨​នាក់​ស្រី​៤​នាក់​(​របួសធ្ងន់​៣​នាក់​ស្រី​ម្នាក់​)​។

​មូលហេតុ​បើកបរ​លើស​ល្បឿន​,​មិន​ពាក់មួក​សុវត្ថិភាព​,​មិន​គោរព​សិទ្ធិ​,​មិន​ប្រកាន់​ស្តាំ​,​ប្រើប្រាស់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​,​ស្រវឹង​,​បត់​គ្រោះថ្នាក់​,​ងងុយ​,​ប្រជែង​គ្រោះថ្នាក់​,​កត្តា​យាន​ជាដើម​៕​ចាន់ថន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *