ព័ត៌មានសង្គម សេដ្ឋកិច្ច

​ផ្ទៃដី​ស្រែប្រាំង​៧០​ភាគរយ​នៅ​ស្រុក​ព្រៃឈរ​ត្រូវបាន​ស្តារឡើងវិញ​

កំពង់ចាម​: ក្រោយពី​បានទទួល​ស្រូវពូជ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រជាកសិករ​ជិត​៣០០ គ្រួសារ​នៅ​ស្រុក​ព្រៃឈរ​បាន​ប្រញាប់​រួសរាន់​នាំយក​ស្រូវពូជ​ទាំងនោះ​ទៅ​សាបព្រោះ​នៅលើ​ផ្ទៃដី​ដែល​រង​ការខូចខាត​ពី​គ្រោះទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​២​។ គឺ​បាន​ស្តារឡើងវិញ​បាន​ចំនួន ៧០​ភាគរយ នៃ​ផ្ទៃ​ខូចខាត​សរុប​១៥៤ ហិកតា​។​

លោក លាង វុទ្ធី ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ព្រៃឈរ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ជាក់ស្តែង​លើ​លទ្ធផល​ការ​ស្តារឡើងវិញ​ផ្ទៃដី​ស្រែប្រាំង​ដែល​ខូចខាត​ឃុំ​ល្វា​ចំនួន ៨៦ ហិកតា​របស់​កសិករ​ចំនួន​១៣២​គ្រួសារ​និង​ឃុំ​តុង​រ៉ុង​ចំនួន ៦៨​ហិកតា​ចំនួន ១៦៧ គ្រួសារ ស្រុក​ព្រៃឈរ​។​

​លោក​ប្រធានការិយាល័យ​បានឱ្យដឹង​ទៀតថា ជា​លទ្ធផល គឺ​កសិករ​រងគ្រោះ​ចំនួន ២៩៩ គ្រួសារ​ដែល​ទទួល​ពូជស្រូវ​ក្នុង​មួយ​គ្រួសារ ១០០ គីឡូក្រាម ជា​ប្រភេទ​ស្រូវ​ឈ្មោះ «​សែន​ក្រអូប ៥១ និង​៥៤ »​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជាង​មួយ​សប្តាហ៍​កន្លងទៅនេះ គឺ​សាបព្រោះ​បាន​ប្រមាណ ៧០​ភាគរយ នៃ​ផ្ទៃដី​សរុប​ក្នុងការ​ខូចខាត​ចំនួន ១៥៤​ហិកតា​នោះ​។​

​លោក​វុទ្ធី​បាន​បន្តថា​ផ្ទៃដី​ស្រែប្រាំង​ដែល​រង​ការខូចខាត​ខាងលើ​គឺ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​២ បាន​ហូរ​ចូល​បឹង​អន្លង់​កន្ធាយ​របស់​ឃុំ​តុង​រ៉ុង និង​បឹង​ទក របស់​ឃុំ​ល្វា បាន​ឡើង​ជន​លិច នាំឱ្យ​មានការ​ស្តារឡើងវិញ​នេះ​។

ក្នុងនោះ​ស្រុក​ព្រៃឈរ​មាន​ផ្ទៃដី​ស្រែប្រាំង​សរុប​ចំនួន ២.៥២៤ ហិកតា​បច្ចុប្បន្ន​កសិក​របា​ន​អនុវត្តបាន​ចំនួន​៥០​ភាគរយ​ហើយ​។​ប៉ុន្តែ​ចំនួន​ដែល​នៅសល់​អាច​នឹង​ហើយ​រួចរាល់​ប្រហែល​ពីរ​សប្តាហ៍​ទៀត ប្រសិនបើ​ទឹក​ស្រក​ចុះ​លឿន​៕​សម្បត្តិ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *