សន្តិសុខ

ស្រវឹង​ទាស់សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​ភាគី​ម្ខាង​ទាញ​កាំបិត​កាប់​លើ​ជន​ម្ខាង​ទៀត​បណ្តាលឱ្យ​ស្លាប់​ម្នាក់​

ព្រះវិហារ​៖​ឃាតកម្ម​កើតឡើង​ដោយ​ទាស់​ពាក្យសម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​ធ្វើឱ្យ​បុរស​ម្នាក់​ម្នាក់​ទាញ​កាំបិតផ្គាក់​កាប់​ទៅលើ​ជន​ម្នាក់ទៀត​បណ្តាលឱ្យ​ស្លាប់​ម្នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់​ដីស្រែ​កងទ័ព​មួយកន្លែង​ស្ថិតក្នុង​ភូមិ​សែន​រុងរឿង​៤​ឃុំ​មរតក​តេ​ជោ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រំលង​អ​ទ្រា​ធ្រ​ចូល​ថ្ងៃ​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថាៈ​ហេតុដែល​បណ្តាលឱ្យមាន​អំពើ​ឃាតកម្ម​កាប់សម្លាប់​គ្នា​នេះ​ដំបូង​គេ​បានឃើញ​ជនសង្ស័យ​រួម​នឹង​ជនរងគ្រោះ​ព្រមទាំង​គូកន​របស់​ពួកគេ​មួយចំនួនទៀត​បាន​ជួបជុំគ្នា​ផឹកស៊ី​។​លុះ​ក្រោយមក​ពួកគេ​ក៏​ធ្លាក់​ភ្នែក​រៀងៗ​ខ្លួន​ពួកគេ​ក៏បាន​ជជែក​ទាស់​នូវ​ពាក្យសម្តី​តឹង​ស​សៃ​រក​ដាក់គ្នា​។


​អធិការនគរបាល​បាន​បន្តថាៈ​តែ​ក្រោយមក​អ្នកជិតខាង​បាន​ជួយ​សម្របសម្រួល​ដើម្បី​បំបែក​គ្នា​ទៅផ្ទះ​។​លុះ​មកដល់​ម៉ោង​ប្រហែល​៥​ល្ងាច​ខែ​ឆ្នាំ​ដដែល​ដោយសារតែ​ការ​ស្រវឹង​ធ្វើឱ្យ​បុរស​ដែលជា​គូកន​ផឹកស៊ី​ពី​ព្រឹក​ហាក់បីដូច​នៅ​មិនទាន់​អស់ចិត្ត​ក៏​នាំ​គ្នីគ្នា​ផឹកស៊ី​សារជាថ្មី​ទៀត​។​តែ​ការផឹកស៊ី​ដដែល​នេះ​នឹង​ធ្វើឱ្យ​គួ​បដិបក្ខ​នៅតែ​បន្ត​ជជែក​គ្នា​រហូត​យប់​។​

​ក្រោយ​ផឹកស៊ី​រួច​ជនសង្ស័យ​និង​ជនរងគ្រោះ​ក៏​បបួលគ្នា​ទៅ​អារ​ជ្រៀក​ឈើ​នៅ​ចំណុចកើតហេតុ​។​តែ​ដល់​ពេលនោះ​ជនរងគ្រោះ​ដូចជា​ឌឺដង​ដាក់​ទៅលើ​ជនសង្ស័យ​។​ភ្លាមនោះ​ជនសង្ស័យ​ក៏​ទាញ់​កាំបិតផ្គាក់​ហក់​ទៅ​កាប់​លើ​ជនរងគ្រោះ​ត្រូវចំ​លលា​ដ៏​ក្បាល​នូវ​ផ្នែក​ខាងក្រោយ​បណ្តាលឱ្យ​ដេក​ដួល​ស្លាប់​។​


ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្តង​។​ជនសង្ស័យ​ឈ្មោះ​សារ៉ាត់​សារិត​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​សែន​រុងរឿង​៤​ឃុំ​មរតក​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ឯ​ជនរងគ្រោះ​មានឈ្មោះ​រ៉ា​បឹ​ប​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរប​ជា​កសិករ​មាន​ស្រុកកំនើត​នៅ​ភូមិ​ត្រពាំង​ក្រសាំង​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ឃុំខ្លួន​និង​វត្ថុតាង​រក្សា​ទុកជា​បណ្តោះ​អាសន្ន​ដើម្បី​ធ្វើការ​សួរនាំ​នឹង​ចងក្រង​សំណុំរឿង​ចាត់កា​តាម​នីតិវិធី​ច្បាប់​៕​ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *