ព័ត៌មានសង្គម

​កម្លាំងយោធា​ជួរមុខ​ការពារ​ព្រំដែន​ចុះជួយ​ប្រមូល​ផល​ប្រជាកសិករ​នៅ​ស្រុក​បន្ទាយ​អំពិល​ ​​

ឧ​ត្ត​រ​មានជ័យ​៖​កម្លាំងយោធា​ជួរមុខ​ការពារ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​កង​អនុ​សេនា​តូ​ចលេ​ខ​១​ផ្នែក​សឹក​រង​ក្រុង​សំរោង​ប្រមាណ​ជិត​២០​នាក់​បាន​ចុះជួយ​ប្រមូល​ផល​ស្រូវ​ដល់​ប្រជាកសិករ​ប្រមាណ​ជិត​៥​ហិកតា នា​ចុងរដូវ​វស្សា​ឆ្នាំនេះ​ស្ថិតនៅ​ភូមិ​ហ​:​នុ​មាណ​ក្នុង​ឃុំ​គោគ​មន​ស្រុក​បន្ទាយ​អំពិល​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​


​លោក​សុខ​សុភា​មេ​បញ្ជា​រង​កងអនុសេនាតូច​លេខ​១​ការពារ​ព្រំដែន​កម្ពុជា​ថៃ​(​ច្រក​ថ្ម​ដូន​)​បានឱ្យដឹងថា​ក្រៅពី​ការងារ​ស្នូល​ដ៏​មមាញឹក​របស់​អង្គភាព​និង​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​ក៏បាន​ទ​ទូល​ការណែនាំ​ពី​មេ​បញ្ជា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​នៅតាម​បណ្តាល​អង្ក​ភាព​ក្រុង​ស្រុក​ក៏ដូចជា​ទីតាំង​ឈ​ជើង​មួយចំនួនទៀត​បាន​ណែនាំ​ដល់​កងកម្លាំង​ក្រោម​ឪ​វាទ​យក​ពេលទំនេរ​ចុះជួយ​ប្រមូល​ផល​ស្រូវ​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក​ខ្វះខាត​នៅ​កម្លាំង​ក្នុងការ​ប្រមូល​ទុកដាក់​ឱ្យទាន់​ពេលវេលា​។

​លោក​បាន​បន្តថា កម្លាំងយោធា​ត្បិត​ជា​កម្លាំង​ស្នូល​ក្នុង​ការពារ​បូ​រណ​:​ភាព​ទឹកដី​នៅ​ជួរមុខ​ព្រំដែន ក៏ត្រូវ​ក្នុងការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​សម​ភូមិ​ក្រោយ​ដែរ​។​កម្លាំង​នេះ​ផ្តល់នៅ​សេដ្ឋកិច្ច​មិនអាច​ខ្វះ​បាន​គឺ​ការលំបាក​របស់​ប្រជាជន​គ្រប់​សកម្មភាព ក៏​ជា​ទុក​ដល់​កងក​ម្លាំ​ដែរ​។​

លោក​ហ៊ាន​សុខ​ជា​ប្រជាកសិករ​ម្ចាស់​ស្រែ​បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​យោធា​តំបន់សឹក​ប្រតិបត្តិការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​តែងតែ​ចុះជួយ​ប្រជាពលរដ្ឋ​ក្នុងការ​ប្រមូល​ផល​នេះ​ក៏​ដូច​សកម្មភាព​ផ្សេងៗ​ទៀត​កន្លងមក ដែលមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​កងកម្លាំង​៕ម.សាយ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *