ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

​អញ្ជើញ​ទៅ​ភ្លក់​ម្ហូប​ខ្មែរ​-​ឡាវ​និង​មើល​ទេសភាព​ឋានសួគ៌​ប៉ែក​ឦសាន​ម្តង​មើល​

​ស្ទឹងត្រែង​:​ការរស់នៅរ​បស់បង​ប្អូន​ខ្មែរ​-​ឡាវ​តាម​ព្រំដែន​ពិតជា​ខុសប្លែក​ជាង​អ្នកទីក្រុង​។​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ​ពួកគាត់​និយាយ​ខ្មែរ​មិនសូវ​ជា​ច្បាស់​ហើយ​ថែមទាំង​រួសរាយ​រាក់ទាក់​ណាស់​។​


​ធ្វើដំណើរ​ពី​ក្រុង​ស្ទឹងត្រែង​កាត់​តាម​ស្ពាន​មេគង្គ​ទៅកាន់​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​អតីត​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ភ្ញៀវទេសចរ​នឹង​បាន​ទៅដល់​អន្លង់​សត្វ​ផ្សោត​ព្រំដែន​ឡាវ​។​ទីនោះ​គឺ​ឃុំ​ព្រះ​រំកិល​ដែលមាន​ប្រ​វត្ត​រឿងព្រេង​ទាក់ទង​នឹង​វត្ត​ដំរី​ស​ដ៏​វ័យ​ចំណាស់​មួយ​ក្នុង​ខេត្តស្ទឹងត្រែង​។​

លោក​ផ​យ​វណ្ណា​អ្នកបើក​ទូក​ជូន​ភ្ញៀវ​នៅ​ភូមិ​អន្លង់​ស្វាយ​ឃុំ​ព្រះ​រំកិល​បានឱ្យដឹងថាៈ​ក្រៅពី​ទស្សនា​សត្វ​ផ្សោត​គាត់​អាច​ជូន​ភ្ញៀវ​ទៅ​មើល​ដី​កោះ​ថ្ម​ប៉ប្រះ​ទឹក​និង​ព្រៃ​លិច​ទឹក​តាមបែប​ធម្មជាតិ​បាន​តាមចិត្ត​ចង់ទៅ​។​កញ្ញា​ថង​បាង​អ្នកលក់ដូរ​នៅ​តំបន់​ទេសចរ​អន្លង់​ស្វាយបាន​រៀបរាប់​ប្រាប់​ភ្ញៀវ​ដោយនិយាយ​ខ្មែរ​ពុំ​សូវ​ច្បាស់​ពី​ការលក់ដូរ​ជូន​ភ្ញៀវ​។


​ជា​មួយរូប​សម្រស់​ដ៏​ស្រស់ស្អាត​កូនកាត់​ខ្មែរ​ឡាវ​ញញឹម​រួសរាយ​រាក់ទាក់​ដាក់​ភ្ញ្ញៀ​វ​ណាស់​បើទោះបីជា​នាង​និយាយ​ខ្មែរ​ផង​ឡាវ​ខ្លះ​ក្តី​។​បុរសៗ​ជាច្រើន​តែង​និយាយ​ឡែបខាយ​ដាក់​នាង​ថង​បាង​បណ្តើរ​ទិញ​ម្ហូប​កាត់​ឡាវ​បណ្តើរ​។​ក្រៅពី​មើល​ផ្សោត​ភ្លក់​ម្ហូប​ឆ្ងាញ់​សាច់​អាំង​ស្ងោ​ជ្រក់ត្រី​ធម្មជាតិ​ឆ្ងាញ់​បុកល្ហុង​ដាក់​ម្ទេស​ហើ​យើង​ក៏​អាច​ទៅ​បន្ត​មើល​ទឹកធ្លាក់​ព្រះ​និម្មិត​ដ៏​ស្អាត​ដូច​ឋាន​សួរ​គ៌​ក្នុង​ទឹកដី​ខេត្តព្រះវិហារ​ជាប់​ខេត្តស្ទឹងត្រែង​ផងដែរ​។​


​ពេលទៅដល់​ទឹកធ្លាក់​សំឡេង​ទឹកធ្លាក់​បោក​ផ្ទុប​ជាមួយ​ផ្ទាំង​ថ្ម​លាន់ឮ​គ្រឹមៗ​បន្ធូរ​អារម្មណ៍​តានតឹង​និង​មិន​ភ្លេច​ថតរូប​ភាព​ទុកជា​អា​នុ​ស្សាវ​រី​យ៍​ក្រោយពេល​វិលត្រឡប់​ទៅផ្ទះ​វិញ​នោះទេ​៕​សុខុម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *