សន្តិសុខ

សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ជាមួយ​ថ្នាំញៀន​​ជាង​២០០​កញ្ចប់​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ចំនួន​២០៩​កញ្ចប់​កាលពី​យប់​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ការបង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​នេះ​ស្ថិតនៅ​ចំណុច​ក្តាន់​ពីរ​R6​ផ្លូវ​រថភ្លើង​ក្រុម​៣៩​ភូមិ​៣​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​


​មន្ត្រីនគរបាល​ខណ្ឌដូនពេញ​បានឱ្យដឹងថា​៖​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សុង​ដេ​ត​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ទីតាំង​ខាងលើ​។​វត្ថុតាង​ត្រូវ​ចាប់បាន​៖១,​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២០៩​កញ្ចប់​។​ក្នុងនោះ​មាន​កញ្ចប់​ធំ​ចំនួន​៣​កញ្ចប់​។​២,​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​។​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​៕​វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *