សន្តិសុខ

​ផ្ទុះ​ម៉ាស៊ីនរថយន្ត​ឆេះ​ហុយ​ទ្រលោមនៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង​បាន​ផ្ទុះ​ឆេះ​ហុយផ្សែង​ទ្រលោម​ពេល​កំពុង​បើកបរ​នៅ​បណ្តោយ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ក្រុងព្រះសីហនុ​តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ទេ​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ដោយសារ​អន្តរាគមន៍​ទាន់ពេល​រថយន្ត​រង​ការខូចខាត​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​មិន​ខូចខាត​ទាំងស្រុង​ទេ​និង​ថា​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​។​រថយន្ត​ដែល​ឆាបឆេះ​ដោយសារ​ចរន្ត​ភ្លើង​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2N0003​។​

​ទោះជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​អំពាវនាវ​ដល់​បងប្អូន​ដែល​បាន​កំពុង​ប្រើប្រាស់​រថយន្ត​ចាស់ៗ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ជាប្រចាំ​មុន​និង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ​ដើម្បី​ជៀសវាង​ការបង្ក​គ្រោះភ័យ​ដល់​អ្នក​ដ៏​ទៃ​៕វិចិត្រ​​

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *