សន្តិសុខ

​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ចិន​ម្នាក់​ចាក់​សម្លាប់​កូនស្រី​អាយុ​១​ឆ្នាំ​នឹង​កន្ត្រៃ​

កណ្តាល​៖​ជនជាតិ​ចិន​បាន​យក​កន្ត្រៃ​ចាក់​សម្លាប់​កូនស្រី​ខ្លួនឯង​ដែលមាន​អាយុ​ទើបតែ​១​ខួប​ដោយសារ​មាន​ជម្លោះ​ក្នុង​គ្រួសារ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​បន្ទប់​លេខ​១០១​ផ្ទះសំណាក់​មង្គល​ភូមិ​ថ្មី​សង្កាត់​/​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ប្រភព​បានឱ្យដឹងថាៈ​ក្រោយ​កើតហេតុ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឈឿន​សុ​ចិត្ត​ស្នងការ​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ដោយផ្ទាល់​។​រហូត​ចាប់ខ្លួន​ជនដៃដល់​ឈ្មោះ​ភី​ន​ភី​ន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ចិន​ជា​ឃាតក​សម្លាប់​កូន​ខ្លួនឯង​។​វត្ថុតាង​ចាប់យក​បាន​មាន​កន្ត្រៃ​ដែក​ដង​ជ័រ​ចំនួន​១​។​

​ប្រភព​ដដែល​បាន​បន្តថាៈ​រីឯ​កុមារី​តូច​ដែល​ស្លាប់​អាយុ​ជាង​១​ឆ្នាំ​ម្តាយ​ជា​ជនជាតិខ្មែរ​ឈ្មោះ​ធុង​ចាន់​រះ​អាយុ​៣០​ឆ្នាំ​ឪពុក​ជា​ជន​ជាតិចិន​។​នៅ​មុនពេល​កើតហេតុ​ម្តាយ​កុមារី​រងគ្រោះ​បាន​រត់ចោល​ប្តី​ជា​ជន​ជាតិចិន​និង​កូនស្រី​តូច​របស់ខ្លួន​ពី​ភូមិ​សង្កែ​រោង​ឃុំ​រហាស់​ស្រុក​រវៀង​ខេត្តព្រះវិហារ​មក​នៅ​ភ្នំពេញ​៕​វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *